អាណិតប្អូនណាស់! ម្ដាយចុងចិត្តអប្រិយ៍ញុះញង់ឲ្យប្ដីធ្វើបាបកូនស្ទើស្លាប់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ ក្មេងប្រុសអាភព័្វម្នាក់រស់នៅជាមួយម្ដាយចុងមានចិត្តអប្រិយ៍ ញុះញង់ឲ្យប្ដីប្រើអំពើហឹង្សាធ្វើបាបកូនបង្កើតយ៉ាងព្រៃផ្សៃរហូតសម្លប់បាត់ស្មាតី ស្ទើរស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០យប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅបន្ទប់ជួលក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ដែលជាឪពុក បានប្រើហិង្សាលើកូនប្រុសខ្លួនឯង ដែលមានអាយុទើបតែបាន១០ឆ្នាំរហូតទាល់សន្លប់ស្ដូកស្ដឹងបាត់ស្មារតី។
ប្រភពបន្តថា ការប្រើអំពើហ្សាទៅលើកូនបង្កើតនេះ គេសង្កេតឃើញកើតមានឡើងស្ទើរ ជារៀងរាល់ថ្ងៃស្ទើឆ្កួតស្ទើរជា ធ្វើឲ្យអ្នកជិតខាងមានអាណិតអាសូរជាពន់ពេក ហើយមូលហេតុ ដែលនាំអោយមានអំពើហិង្សាកើតឡើងគឺបណ្ដាលមកពីបុរសជាឪពុកស្តាប់និងជឿតាមការញុះញង់របស់ប្រពន្ធចុង។
ប្រភពដដែលបានបន្តថា ស្រ្តីដែលត្រូវជាម្តាយចុង មិនឲ្យក្មេងប្រុសរងគ្រោះ ទៅរៀនទៅសូត្រនោះទេ ថែមទាំងដាក់កំហិតឲ្យដើររើសអេតចាយ ក្នុងមួយថ្ងៃឲ្យបាន៣០០០០៛ឡើង ទើបមានបាយនិងម្ហូបបរិភោគ ហើយជារៀងរាល់ថ្ងៃ ក្មេងប្រុសរងគ្រោះមិនដែលបានដេកនៅក្នុងបន្ទប់ទេ គឺបានត្រឹមដេកលើប៉ោអ៊ី នៅនិងមុខបន្ទប់តែប៉ុណ្ណោះ សូម្បីតែទឹកងូតក៏មិនឲ្យគ្នាចូលងូតដែរ។
ក្មេងប្រុសរងគ្រោះឈ្មោះ ហុល អាយុទើបតែ១១ឆ្នាំ ឳពុករបស់ខ្លួនឈ្មោះ បូរិន មុខរបរ ធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ដោយពលរដ្ឋឃើញទង្វើរំលាភបំពានសិទ្ធិកុមារពេក ទើបសម្រេចចិត្តទៅប្តឹង សម្ថតកិច្ចនគរបាលចោមចៅ១ ឲ្យមកចុះកន្លែងកើតហេតុ ដើម្បីអោយមកអន្តរាគមន៍ ជួយក្មេងប្រុសរងគ្រោះ ។
បន្ទាប់ពីទទួលបានព័ត៌មានសម្ថតកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ កន្លែងកើតហេតុរួចបានឃាត់ខ្លួនបុរសជាឪពុកបង្កើត យកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕