Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់! រថយន្ត២គ្រឿងបុកគ្នាលឺ​ដូច​រន្ទះ​ មួយខ្ទាតចូលផ្ទះមួយទៀតរេចង្កូតបុកជញ្ជាំងផ្ទះរបួស២នាក់

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងមួយខ្ទាតចូលផ្ទះប្រជាពលរដ្ឋ​ មួយទៀតរេចង្កូតទៅបុកជញ្ជាំងផ្ទះ​ បណ្ដាលឲ្យមានមនុស្សរងរបួស​២នាក់
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី០៤ខែ​វិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ​៣១០​កែងនិងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកែងកង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេរថយន្តស្តារុិច​ មួយគ្រឿងពណ៌ទឹកប្រាក់​ ពាក់ស្លាក​លេខភ្នំពេញ2AV-9486​ បើកបរដោយ​ បុរស​ ជនជាតិខ្មែរម្នាក់​ និងមានអ្នករួមដំណើរ​ ប្រុសស្រីជាជនជាតិចិន​ ៣នាក់ទៀត​ ដោយ​ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ទិសដៅពី​កើតទៅលិច​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈ​មកដល់ចំណុចកើតហេតុផ្លូវបែកជបួន​មិន​ប្រុងប្រយត្ន័​ ក៏ជ្រុលទៅបុករថយន្ត​ ព្រួស ពណ៌ទឹក​សមុទ្រ​ពាក់ស្លាក់លេខ​ភ្នំពេញ​ 2BB-5475​ ពេញទំហឹងប៉ើងខ្ទាតមួយចូលផ្ទះប្រជាពលរដ្ឋមួយទីបុកជញ្ជាំងផ្ទះ​ រងការខូចខាតទាំងសងខាង​ យ៉ាងដំណំ​ និងធ្វើឲ្យមនុស្យ២នាក់រងរបួស​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមក​ វាស់វែងយក​រថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ រង​ចាំ​ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ