Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរប្លន់បានសម្រេចរហូតនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ គួរសង្សាមួយគួរជិះម៉ូតូឌុបគ្នាដើរលេងរហូតដល់ជិត ភ្លឺត្រូវក្រុមចោរមួយក្រុមស្ទាក់កាប់ប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល
ហេតុការភ្ញាក់ផ្អើលនេះបានកាលពីវេលាម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ នៅចំណុចមុខព្រលានយន្ត ហោះ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សីឋិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សួរ សិឡា អាយុ១៩ឆ្នាំ រស់នៅខេត្ត ព្រៃវែងង ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូប គេបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ទឹក ប្រាក់ពាក់ស្លាកលេខព្រៃវែង;1L-0002ឌុបនារីជាសង្សាដើរ លេងរហូតដល់ម៉ោង៤ទាបភ្លេឹ ខណៈជិះមកដល់ចំណុចកើត ហេតុស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវសាំម៉ូរៃ មកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរួចនាំគ្នាជិះគេចខ្លួន បាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រឹមតែមកដឹកជនរង គ្រោះទាំង២ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប២ តែប៉ុណ្ណោះ ៕

ចែករំលែកអត្ថបទ