Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ដកហូតកាំភ្លើងខ្លី១ដើម

កោះកុង៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿង ញៀនយ៉ាងសកម្មនិងប្រើប្រាស់អាវុធខុសច្បាប់ត្រូវបានកម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួននិងដកហូតកាំភ្លើងខ្លី១ដើមរួមទាំងថ្នាំញៀន៥កញ្ចប់ តូចធំ
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើកាលពីវេលាម៉ោង០៤និង ៥៥នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នៅចំនុចបន្ទប់ ជួលលេខ១៧ យីហោកូលាបជាយដែនស្តិតនៅភូមិ២សង្កាត់ ស្មាច់មានជយ័ក្រុងខេមរភូមិន្ទខេត្តកោៈកុង។

ជនសង្ស័យមានឈ្មោះ កាន់ កុសល ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

លោកអនុសេនីយ៍ឯក កាយ ប៊ុន្នីម មេបញ្ចាការកងរាជអាវុធ ហត្ថក្រុងដោយមានការចង្អុល បង្ហាញពីរឩត្តមសេនីយ៍ មេ បញ្ចាការអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីរលោក ប៊ូ ប៊ុនហាង ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង ។
កម្លាំងអាវុធហត្ថបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញ ដូរគ្រឿងញៀនឃាត់ខ្លួនជនសង្សយ័បានម្នាក់ ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ តូច៣កញ្ចប់ ធំ២កញ្ចប់ សរុបទម្ងន់(៣.៩២ក្រាម)និងអាវុធខ្លីប្រភេទ(K59)១ដើមគ្មានលេខ គ្រាប់ចំ នួន០៦គ្រាប់ .បង់០១ ជញ្ចីងថ្លឹងថ្នាំញៀន០១. និងថង់សំរាប់ច្រកថ្នាំមួយចំនួនទៀត
រថយន្តកាមរីឆ្លាមពណ៌ទឹកមាសពាក់ស្លាកលេខព្រះសីហនុ 2A.1248 ១គ្រឿង.សម្ភារះសំរាប់ប្រើ ប្រាស់គ្រឿងញៀនមួយចំនួនទូស័ព្វដៃម៉ាកអាយហ្វូនពណ៌ស ១គ្រឿង..ខ្នោះដៃ១ .ប្រាក់រៀលចំនួនប្រាំពីរម៊ឺនពីរពាន់រៀល(៧.៥០០០រៀល) អត្តសញ្ញាណបណ្ណ័សញ្ចាតិខ្មែរចំនួនពីរ.កាបូបស្ពាយចំនួន១.ជញ្ចៀនពណ៌ទង់ដែងចំនួន១.ស្រោមកាំភ្លើង១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកំលាំងជំនាញបញ្ជួន ទៅអាវុធហត្ថខេត្ត) ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាម និតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ