Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

បើកគេចម៉ូតូរេចង្កូតធ្លាក់ប្រឡាយទឹកសំណាងល្អ….

ភ្នំពេញ៖ រថយន្តសណ្ដោងទូរកុងទីន័រ១គ្រឿងបើកគេចពីរ ម៉ូតូធ្លាក់ចូលទឹកប្រឡាយ តែសំណាងល្អមិនបង្ករឲ្យរបួសមនុស្ស
ហេតុការនេះបានកើតឡើងកាលពីរវេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្ដោយបេតុងព្រៃស ឋិតនៅភូមិរប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

បើតាមប្រភពព័ត៍ពីរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុមិននពេលកើតហេតុបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកពីរទិសដៅកើតទៅលិចហើយពេលនោះម៉ូតូក៏បានវ៉ារថយន្តមួយគ្រឿងទៀត ស្រាប់តែមកចំណុចកើតហេតុក៏មានរថយន្តសណ្ដោយទូរកុងគីន័រមួយគ្រឿងពណ៍ខៀវ អត់មានស្លាកលេខ បើករបពីរទិសដៅពីលិចទៅកើតបញ្ចាស់ទិសគ្នា បើកក្នុងល្បឿនលឿនក៏បានគេចពីរម៉ូតូនិងបួងចង្កូចធ្លាក់ចូលទឹកប្រឡាយតែម្ដង តែសំណាងល្អមិនបង្ករមិនបង្កឲ្យមនុស្សម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ប៉ុន្ដែករណីគ្រោះថ្នាក់នេះមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សនិងទ្រព្យសម្បត្ដិសាធារណៈ ទើបសមត្ថកិច្ចបានអោយតៃកុងរថយន្ដទៅហៅរថយន្ដស្ទូចយករថយន្ដទៅជួសជុលដោយខ្លួនឯង ៕

ចែករំលែកអត្ថបទ