Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលធ្លាក់ផ្លូវចូលទឹក​ ស្លាប់គួរឲ្យសង្វេក

ភ្នំពេញ ​៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ខណៈស្ថានភាពផ្លូវងងឹត ក៏ជ្រុលធ្លាក់ផ្លូវចូលទឹកស្លាប់យ៉ាងអាណោចអាធម័។
ហេតុការណ៍​នេះបានកេីតឡេីងនៅវេលា​ ម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៩​ នៅចំណុច​ស្ពានកំពង់ទួល​ ក្នុងភូមិក្រាំងពង្រ​ សង្កាត់ក្រាំពង្រ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ​ អឿន​ សំអាត​ ភេទប្រុសអាយុ​៣២ឆ្នាំមុខរបបេីកបររថយន្ត​ ស្នាក់នៅភូមិត្រពាំងបាគូឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកBeat ពណ៍ស​លាយខៀវ ពាក់ស្លាកលេខកណ្តាល1AD- 7041 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិ​លេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង ខណះ​មកដល់ចំណុចកេីតហេតុក៏រេចង្កូតធ្លាក់ផ្លូវ និងទាក់ស្បៃការដ្ឋានផ្លូវធ្លាក់ចូលទឹកស្លាប់ភ្លាមៗ គ្រានោះក៏មានប្រជាពលរដ្ឋឃើញ​បានរាយការទៅសមត្ថកិច្ចនិងស្រង់ឡេីងគោកវិញផងដែរ ។

ក្រោយកេីតហេតុសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយក​ទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ៕

ចែករំលែកអត្ថបទ