Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន១៣កញ្ចប់

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក បានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញបានចុះសហការ​បង្ក្រាបករណី​គ្រឿងញៀននៅចំណុចផ្លូវរ៉ា​រទះភ្លើង រោងចក្រឆ្នាំង​ ឃាត់​ខ្លួនបានជនសង្ស័យម្នាក់​ដក​ហូតបានថ្នាំញៀនចំនួន១៣កញ្ចប់ ។
-ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពី​វេលាម៉ោង០១នឹង០០នាទីរំលងអាធាត្រឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅ​តាមបណ្តោយផ្លូវបេតុង​ រ៉ារទះភ្លើងដំបន់រោងចក្រឆ្នាំង ស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ច​បានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ​ ដា ភេទប្រុស អាយុ២១​ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅម្តុំបឹងកក់ ។

សមត្ថកិច្ចបានបន្តថា​ មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ​ ស្រះចក​ និងកម្លាំង​នគរបាលខណ្ឌ​ បានល្បាតក្នុងមូលដ្ឋានរហូតដល់​ទីតាំងកើតហេតុបានឃើញបុរសម្នាក់ដោយ​សង្ស័យក៏បានឃាត់សួរនាំនិងឆែកឆេរកឃើញថ្នាំញៀន១៣កញ្ចប់​ ក៏ឃាត់យកទៅ​ធ្វើការសាកសួរនៅប៉ុស្តិនគរបាល។ សមត្ថកិច្ច​ បន្ថែមថា​ បើតាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ថ្នាំញៀនខាង​លើពិតជារបស់គេមែន ហើយលក់ចេញតំលៃ១មុឺនរៀលទៅ២មុឺនរៀលក្នុងមួយកញ្ចប់ ។

បច្ចុប្បន្ន​ ជនសង្ស័យរួចនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីបន្ត ៕

ចែករំលែកអត្ថបទ