Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

យុវជនម្នាក់ជិះម៉ូតូបតឆ្លងផ្លូវរថយន្តសាំយ៉ុងបុកអូសជាង១០០​ម៉ែត្រស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖​ អាសូ​ យុវជនម្នាក់ត្រូវរថយន្តសាំយ៉ុង​ រត់តាក់សុី​បុកពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាអាណោច​អធម៌​ ខណៈដែលយុវជនរងគ្រោះ​ កំពុងជិះម៉ូតូឆ្លងផ្លូវ
ហេតុការណ៍គ្រោះថ្នាក់ចរាចរ​ណ៍ដ៏រន្ធត់នេះបានកើតឡើង​កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A​ ត្រង់ចំណុច​មុខ​ (បុរីភ្នំពេញផាក​)​ អូសមកដល់មុខ​ វត្តខ្ទរ​ ស្ថិតនៅក្នុង​ក្រុម​១៧ភូមិខ្ទរសង្កាត់ព្រែកលាប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។

សពយុវជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះ​ នោះទេ​ មានអាយុប្រហែជាង២០ឆ្នាំ​ ជិះម៉ូតូម៉ាកឌ្រីមសង់​ សេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ក្រហមពាក់ស្លាកលេខកំពង់ធំ1H-3432​ ។
-​ ចំណែករថយន្តបង្កម៉ាកសាំយ៉ុងពណ៍លឿងពាក់ស្លាក​លេខកំពង់ធំ2A-2384ជារថយន្តតាក់ស៊ីកំពុងធំភ្នំពេញអ្នក​បើកបរឈ្មោះ​ តុង ដេត ភេទប្រុសអាយុ ៣៦ ឆ្នាំមានស្រុក​ កំណើតនៅភូមិស្ទឹងសែន ឃុំកំពង់ត្របៅស្រុកស្ទឹងសែនខេត្តកំពង់ធំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៦អាក្នុងទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលើបានបតឆ្វេងឆ្លងផ្លូវស្របពេលនោះក៏មានរថយន្តបង្កបើកបរតាមផ្លូវជាតិ​លេខ៦អាក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងកិនជាប់ក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រទើបរថយន្តឈប់រួចចុះរត់ចូលក្នុងស្រះពួនក្នុងស្មៅនៅក្បែរកន្លែងកើត​ហេតុក៏ត្រូវបានសមត្ថកិច្ចរកឃើញចាប់ឃាត់ខ្លួនបានតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចបានចុះទៅសម្រួលចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កអ្នកបើកបរនិងម៉ូតូរងគ្រោះទៅរក្សារទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីងចាំដោះស្រាយនៅពេល​ក្រោយ។ ចំណែកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

ចែករំលែកអត្ថបទ