Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ធ្លាប់ជាប់គុក៣ឆ្នាំចេញមកវិញមិនរាងពព្រឹត្តទៀតត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជួនទៅគុកម្ដងទៀត

កណ្តាល៖​ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកអង្គស្នួល​ ឃាត់ខ្លួនជន​សង្ស័យបានម្នាក់​ ពាក់ពន្ធ័និងករណីគ្រឿងញៀន​ ចំណែក២នាក់​ទៀតរត់គេចខ្លួនបាត់
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០​នាទីព្រឹកថ្ងៃទី២៧ខែមិនាឆ្នាំ២០១៩​ នៅចំណុចភូមិទឹកជា ឃុំពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមាន​ឈ្មោះ​ បឿន រដ្ឋា ហៅ​ ហសេ ភេទប្រុស អាយុ៣១ឆ្នាំជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ទឹកជាឃុំពើក​ស្រុកអង្គស្នួល ខេត្ត កណ្តាល ។ (​ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធ​នាគារនៅខេត្តកណ្តាល​ ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧រយះពេល​០៣ឆ្នាំពីបទរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន​ )
=ចំណែកឈ្មោះ​ សុីម សុខឃាង ហៅអៀង ភេទប្រុស អាយុ​៤១ឆ្នាំជនជាតិខ្មែរ និងឈ្មោះ ឃាង ឃា ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរ អ្នកទាំង២​មានមុខរបរមិនពិតនិងមានស្រុក​ កំណើត​ ភូមិទឹកជា ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល​ ។
សមត្ថកិច្ចបានបន្តថា​ វត្ថុតាងដែលដកហូតបានរួមមាន៖​ជញ្ជីងថ្លឹងថ្នាំញៀន០១​ ប្រអប់ដាក់ជញ្ជីង ០១ ស្រោមជញ្ជីង ០១កូនកាបូបពណ៌ខ្មៅទូរសព្ទ័ដៃ០១គ្រឿងឧករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕