Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់! បាញ់៦គ្រាប់ប្លន់យកម៉ូតូតែមិនបានសម្រេចត្រូវម្ចាស់៣គ្រាប់របួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ឆ្លៀតរត់ម៉ូតូឌុបត្រូវចោរបាញ់៦គ្រាប់ប្លន់​យកម៉ូតូមិនបានសម្រេច​ តែ​ផ្ទុះ​៣គ្រាប់ត្រូវរបួសធ្ងន់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅដីវាល មួយកន្លែង​ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ម៉ន សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១​ ខណ្ឌពោធិសែនជ័យ​ ក្បែរកន្លែងកើត
ហេតុ មានស្រុកកំណើតភូមិ ត្នោត១ដើម ឃុំព្រះខែ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់តែមិនបានសម្រេច ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពាក់​ស្លាកលេខ​កំពង់ស្ពឺ 1E-3900 ។ បន្សល់ទុកកាំភ្លើងខ្លីម៉ាក រ៉ូឡូ១ដើម គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ ក្បាលគ្រាប់១ ។
ជនរងគ្រោះរងរបួសធ្ងន់ត្រូវចំក្បាលពីចំហៀងខាងឆ្វេង១គ្រាប់ កដៃស្តាំ១គ្រាប់ ស្មាខាងឆ្វេង១គ្រាប់ ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួន​បានម្តាយនៅឯស្រុកប្រើឲ្យទៅបើកថ្នាំនៅមន្ទីរពេទ្យរុស្សី ខណៈ​វិលត្រឡប់មកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវវេង​ស្រេង ពីកើតទៅលិច មកដល់ចំណុចចំណតរថយន្តក្រុង លូ៥ ភូមិដំណាក់ធំ៣ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានជនសង្ស័យម្នាក់ បានហៅឲ្យឌុបជូន ទៅខាងក្រោយសួនកាណាឌីយ៉ា ក្នុងតម្លៃ៤០០០រៀល ដោយខ្លួនគិតថានៅក្បែរផ្ទះរបស់ខ្លួនដែរ ក៏ឌុបមកដល់ចំណុចកើតហេតុ ចំកន្លែងចាក់​សម្រាម ឃើញឱកាសស្ងាត់ ជនសង្ស័យក៏បានឲ្យឈប់ រួចក៏​ដកកាំភ្លើងភ្ជង់បំណងប្លន់យកម៉ូតូ ភ្លាមៗជនឬងគ្រោះបាន
ប្រតាយប្រតប់គ្នា ត្រូវជនសង្ស័យ បាញ់៦គ្រាប់ ផ្ទះ៣គ្រាប់ ត្រូវជនរងគ្រោះ៣កន្លែង ស្មារតីនៅរឹង ប្រតាយប្រតប់ រហូតធ្លាក់កាំភ្លើងពីដៃសង្ស័យនៅកន្លែងកើតហេតុ បង្កឲ្យភ្ញាក់​ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ពេលនោះជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្បែរប៉ុស្តិ៍ចោមចៅ១ បន្ទាប់​មកបានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ច បន្តស្រាវជ្រាវ តាមចា​ប់ជនស្ស័យយកមកផ្ដន្ទាទោសតាមច្បាប់​ ៕

ចែករំលែកអត្ថបទ