សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់និងវត្ថុតាងជាច្រើន
 ភ្នំពេញ៖ បុរសម្នាក់ ជាមុខសញ្ញាដែលសមត្ថកិច្ចតាមប្រមាញ់ក្នុងករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ធ្វើការឃាត់ខ្លួន ជាក់ស្តែងជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុច ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមអធិការនគរបាលខណ្ឌឬស្សីកែវ លោកវរៈសេនីយ៍ទោ គល់ យី បានអោយដឹងថា មុខសញ្ញាដែលសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួននោះមានឈ្មោះ វ៉ាន់ រ៉ាឌីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសា្នក់បណោ្តះអាសន្ន ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ (ជួញដូរ)។ជាមួយការឃាត់ខ្លួននោះកម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ កំពុងត្រូវបានកម្លាំងនគរបាប៉ុស្តិ៍មូលដ្ឋាន សួរយកចម្លើយ បន្តស្រាវជ្រាវរកបក្ខពួក និង កសាងសំណុំរឿង ត្រៀមបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តចំនាត់ការអនុវត្តតាមនីតិវិធី៕ 