Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តដឹកដីបត់ឆ្លងផ្លូវ​ស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងយុវត្ដី២នាក់ទៀតរងរបួសស្រាល ខណៈពេលដែលពួកគេទាំង៣នាក់ជិះម៉ូតូឌុបគ្នាហើយជ្រុលទៅបុក​រថយបន្តបែនដឹកដីពេញទំហឹងដែលកំពុងបើកឆ្លងផ្លូវ​
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង១និង២០នាទីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១​ នៅតាមបណ្តោយផ្លូវជាតិ៥ត្រង់ចំណុចមុខ(ធនាគាអេស៊ីលីដាឬស្សីកែវ)ក្រុម៧ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។

យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ ហម រតនះ ហៅ ហ្គោល អាយុ១៧ឆ្នាំមានមុខរបរ នៅផ្ទះ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅជិះម៉ូតូម៉ាក​ហុងដាសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ 1FC-2971 ។ ចំណែកយុវត្ដី២នាក់រងរបួសស្រាលដែលរួមដំណើរជិះពីក្រោយនោះមិនត្រូវបានស្គាល់អត្តសញ្ញាណ្ណនោះឡើយ។រីឯរថយន្តម៉ាក់នីសាន់ពណ៍លឿងពាក់ស្លាកលេខចង្កូតស្តាំPP-1527របស់ក្រុមហ៊ុន(អិល អិន អេស ខេ ខនស្រ្តាក់សិន)អ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុន​ពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងធ្វើដំណើរតាមផ្លូវបេតុងឆ្លងកាត់ផ្លូវជាតិលេខ៥ក្នងទិសដៅពីលិចទៅកើតខណះពេលឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែ​យុវជនរងគ្រោះទាំង៣នាក់ជិះម៉ូតូគ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យក្មេងប្រុសដែលជាឌុបបោកក្បាលទៅនឹងទ្រុងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនឹងក្មេងស្រី២នាក់ទៀតដែលរួមដំណើរពីក្រោយរងរបួសស្រាល។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានទាក់ទងសមត្តកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្ដនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកឯសពត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕