Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យ​ភ្លេីងប្រច័ណ្ឌ! អតីតប្ដី​ដេីមចាក់​ជនជាតិចិនជាប្ដី​ក្រោយ​ស្លាប់​ រួចចាក់ប្រពន្ធនិងម្ដាយក្មេករបួសធ្ងន់​

ភ្នំពេញ​ ៖ ផ្អើលពេញហាងស៊ុប​Family BBQ មួយកន្លែង បន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់ ព្រមទាំងស្ត្រីម្នាក់ទៀតជាម្ដាយ បានចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់អះអាងថាជាប្ដីដើមបានជិះម៉ូតូរត់ចូលមកធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យប្ដីស្លាប់ពេលបញ្ជួនទៅមន្ទីរពេទ្យនិងស្ត្រីជាប្រពន្ធព្រមទាំងម្ដាយ​ក្មេករងរបួសធ្ងន់​ ហើយជនដៃដល់បានរត់គេចខ្លួន​បាត់​
​ ហេតុការណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង០៧​និង​២០​នាទីយប់​ ថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ សង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បើតាម​សមត្ថកិច្ច បានឲ្យដឹងថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហេីយ​ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សុី​ ចំណែកប្រពន្ធក្រោយ និងម្ដាយក្មេករងរបួសធ្ងន់កំពុងសម្រាក់នៅឯមន្ទីពេទ្យ ។
សមត្ថកិច្ចបន្តថា​ ជនដៃដល់ដែលធ្វេីសកម្មភាព​ចាក់ទៅលេីជនរងគ្រោះចំនួន៣នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណី​អ្វីអោយច្បាស់នោះទេ​ព្រោះកម្លាំងសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ​ ។
បើតាមសម្ដីសន្តិសុខយាមម៉ូតូមុខហាងប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ​(ជាប្រពន្ធ)និងក្រុមគ្រួសារ(មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកេីតហេតុខាងលើ មួយសន្ទុះក្រោយមក មានជនជាតិចិន​ដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយនិង​បាន​ហៅ​ស៊ុបញាំជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាង រួចជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ ហើយដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សួរថា អញ្ជេីញពិសារអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លេីយតប​នោះទេ បែរជាប្រញ៉ាប់ដេីរសម្ដៅទៅរកបុរសជនជាតិចិន​ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វេីសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយចាក់​ទៅលេីជនរងគ្រោះជាតិចិនជាច្រេីនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រេីនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់ដែរ ។
បន្ទាប់ពីធ្វេីសកម្មភាព​ចាក់ទៅលើជនរងគ្រោះទាំង៣នាក់​រួ​ចជនដៃដល់បានរត់ចេញពីហាងទៅយកម៉ូតូជិះគេចខ្លួន​បាត់​ស្រមោល​ ។

​ ក្រោយពេលកើតហេតុ​ គេឃេីញមានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខណ្ឌចំការមន​ ចុះមកកន្លែងកើតហេតុ​ ដេីម្បីធ្វេីកំណត់ហេតុនិងស្រាវជ្រាវសេីប​អង្កេត​តាមចាប់ជន​ដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចតម្កល់នៅក្នុងសាលតម្កល់សព ពេទ្យរុស្សុី រង់ចាំចាត់ចែងតាមក្រោយ ៕

ចែករំលែកអត្ថបទ