សន្តិសុខ​សង្គម

ឆេះតូបលក់សាំងនៅមុខផ្សារលើក្រុងព្រះសីហនុ ខូច ខាតរថយន្ត៤គ្រឿងម៉ូតូរ៉ឺម៉ក់កង់បី១

ព្រះសីហនុ៖ អគ្គីភ័យឆេះកន្លែងលក់សាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ ត្រង់ ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើង កាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៤ខែវិច្ឆិការឆ្នាំ២០១៨នៅ ចំណុចតូបលក់ប្រេងសាំងមុខផ្សារលើក្រុងព្រះសីហនុ ស្ថិតក្នុង សង្កាត់លេខ៤ ក្រុងនិងខេត្ត ព្រះសីហនុ ។

យោងតាមប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគ្រោះអគ្គីភ័យកើតឡើង គឺមាន ម្នាក់បើករឺម៉កកង់បីមួយគ្រឿងមកចាក់សាំង តែដោយ សារការធ្វេសប្រហេសមិនប្រយត្ន័ ម្ចាស់រឺម៉ក ជក់បារី បណ្ដាល ឲ្យបង្កជាការឆាបឆេះជាអណ្ដាតភ្លើងសន្ធោសន្ធៅរាលដាលឆេះរថយន្តចំនួន៤គ្រឿងទៀត ដែលចតនៅក្បែកន្លែង លក់សាំងនោះ និងប៉ុស្ដិ៍ប្រែសណីយ៍ ដែលនៅក្បែរនោះតែម្ដង។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ទោ ជួន ណារិន្ទ បានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា ៖ ក្រោយមានកិច្ចអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ច សហការជាមួយក្រុម៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន បានចេញរថយន្តពន្លត់ អគ្គិភ័យមកបាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងនៅម៉ោងជាង ១២ថ្ងៃ ហើយនៅក្នុងហេតុការនេះ បានបំផ្លាញរថយន្ដអស់ចំនួន៤គ្រឿង និងរ៉ឺម៉ក់កង់បីមួយគ្រឿងផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបន្តថា៖ អគ្គិភ័យនេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ហើយលោកបានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធទាំង អស់ធ្វើការស្រាវជ្រាវចំពោះម្ចាស់ទីតាំងដែលបើកអាជីវកម្មលក់ប្រេង ដើម្បីឲ្យទទួលខុសត្រូវចំពោះមុខ ច្បាប់ តែម្ចាស់ទីតាំងនេះបានរត់គេចខ្លួនភ្លាមៗបាត់ស្រ មោល ក្រោយពេលកើតហេតុ៕