Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះលក់ឧបករណ៍តន្រ្តី យីហោ សំណាងថ្មីត្រូវអគ្គីភ័យឆាបឆេះ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៍ យីហោ សំណាងថ្មី កាលពីវេលា ម៉ោង៦-៤០នាទីយប់ ស្ថិតនៅចណុច ផ្ទះលេខ១១៥ តាមបណ្តោយផ្លូវ ៩៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
ម្ចាស់ផ្ទះមានឈ្មោះ លឹម ហាក់ភេទប្រុស អាយុ៨៨ឆ្នាំ មុខរបរលក់ ឧបកណ៍តន្ត្រីរ សំឡែង និងភ្លើងពណ៏ មូលហេតុឆ្លងចរន្តអគ្គីសនី ប្រភេទសំណង់ផ្ទះថ្ម ទំហំ៤x ៣០ម ខូចខាតសភារះបន្តិចបន្តួច ពំបានរាដាលដល់ផ្ទះអ្នកជិតខាងឡើង។ក្នុងករណីអគ្គីភ័នេះរថយន្តចេញអន្តរឆគមន៍ចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់១ឡានស្មើនិង៤ម៉ែត្រគូប។

បានរលត់ទៅវិញនៅវេលាម៉ោង៦-៥៥នាទីថ្ងៃដដែរ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្ទះខាងលើនេះចាក់សោរចោលដោយម្ចាស់ចេញទៅក្រៅបាត់ ស្រាប់តែនៅពេលកើតហេតុ ក៏ឃើញមានផ្សែងហ៊ុយចេញមកពីខាងក្នុង ទើបមានការភ្ញាក់ផ្អើលទាក់ទងទៅសមត្ថកិច្ចចុះមកកាត់សោរហើយបាញ់ទឹកចូលទៅខាង ក្នុងដើម្បីជួយអន្ដរាគមន៍កុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។

ក្នុងករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង គឺបណ្ដោលមកពីផ្ទុះសេខ្សែភ្លើង ហើយ រថ យន្តពន្លត់អគ្គីភ័យក៏បានមកដល់ហើយក៏បានបាញ់អស់៣គ្រឿងប្រើប្រាស់១ឡានស្មើរ៤ម៉ែត្រគូប
ទើបលត់ទាំងស្រុង ប៉ុន្ដែមិន បណ្ដាល ឲ្យ មនុស្ស ណារង របួស នោះទេ ដោយគ្រាន់តែ ខូចខាតសម្ភារះ មួយចំនួន៕

ចែករំលែកអត្ថបទ