សន្តិសុខ​សង្គម

ជនជាតិបរទេសម្នាក់ជួលស្លាប់នៅមុខអាគាខនដូរសង្ស័យខ្យល់( គ)

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ជិះម៉ូតូមកពីក្រៅត្រឡប់មកខនដូរវិញខណៈមកដល់ខាងខនដូរស្រាប់ តែជួលស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេក នៅមុខខនដូរ
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង០១និង៤៥នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្គេតបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកអ៊ែរប្លែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FA-6703 បានជិះត្រឡប់មកពីខាងក្រៅដោយមិនដឹងថាមកពីណាឡើយគ្រាន់ តែដឹងថា បំណងចូលទៅបន្ទប់ខុនដូរវិញ ។ ខណៈ ជិះមកដល់មុខអាគារខុនដូរបានដួលបាត់បង់ស្មារតីតែម្ដងស្របពេលជាមួយគ្នានោះមានបុសរម្នាក់ដែលកំពុងជិះ PassApp បានធ្វើដំណើរឆ្លងកាត់ទីនោះ ហើយក៏ បានប្រទះឃើញបុរសជាជនរងគ្រោះដេកនៅមុខអាគារខុនដូរ ក៏អោយ PassApp ឈប់ រួចចុះដើរទៅមើល ។ ពេលនោះរូបគេព្យាយាមដាសបុរសរង គ្រោះ តែមិនឃើញក្រោក លុះស្ទាបដង្ហើមមើលទៅ ទើបដឹងថាស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលតែម្តង។បន្ទាប់ពីដឹងថា ជនរងគ្រោះស្លាប់ ប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានដើម្បីចុះអន្តរាគមន៍ និងពិនិត្យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Micheal Rex ជាជនជាតិអាម៉េរិច អាយុ៥២ឆ្នាំ ជួល បន្ទប់ខុសដូរស្នាក់នៅ ( ចំណុចកើតហេតុ ) អស់រយៈ ពេល៣ឆ្នាំទៅហើយ ដោយរស់នៅតែម្នាក់ឯង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនៅ កន្លែងកើតហេតុនិងបានយករថយន្តសាម៉ុយដឹកសពជនរងគ្រោះ យកទៅរក្សាទុកនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រងចាំសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ទៅទីនោះទើបដឹងពីមូលហេតុច្បាស់លាស់នៅពេលក្រោយ ៕

ចែករំលែកអត្ថបទ