Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យធ្លាប់ប្រើប្រាស់ថ្នាំញៀន,ឃើញសមត្ថកិច្ចភ័យរត់ឡើងរបងបណ្តាលឲ្យខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធម៌​ ខណៈពេលដែលពេលព្យាយាម រត់គេចពីសមត្ថកិច្ចហើយតោងបង្គោលភ្លើងឆក់​ កាលពីវេលាម៉ោង​ ៣នឹង០០​នាទី​រសៀលថ្ងៃទី​ ១៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ ស្ថិតតាមបណ្តោយផ្លូវ២៧១​ សង្កាត់​ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា​ ដំបូងក្មេងប្រុសអាយុ១៤ឆ្នាំបានទៅដើរលេងក្បែរទឹកប្រឡាយ​ហើយស្របពេលនោះមានអាជ្ញាធរ មួយក្រុមចុះមកពិនិត្យស្ថានភាពការស្តារប្រឡាយ​ ភ្លាមៗក្មេងខាងលើមានការភ័យខ្លាចក៏បានរត់ឆ្លងប្រឡាយខ្លួនទទឹកជោគ​ រួចបានបន្តរត់ទៅផ្លោះរបងផ្ទះប្រជាពលរដ្ឋ​ ក៏តោងប៉ះចំបង្គោលភ្លើង​បណ្តាលអោយឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម៌នៅលើចំម្រឹង ដែករបងតែម្តង​ ។
ជុំវិញករណីនេះសមត្ថកិច្ចបានអោយដឹងថា​ សពក្មេងប្រុសមានឈ្មោះ​ ម៉ូ​ នី​ អាយុ១៤ឆ្នាំ​ ស្នាក់​នៅម្តុំសំណង់១២​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌ​ទួលគោក​ ។ ហើយសមត្ថកិច្ចបានបន្តថា​ ទំនងក្មេងប្រុសម្នាក់នេះធ្លាប់ប្រើប្រាស់ថ្នាំញៀនទើបឃើញសមត្ថកិច្ចភ័យហើយរត់គេចរហូតមកជួបរឿងបែបនេះ​ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចុះធ្វើកោសល្យវិច្ច័យលើសាក​សពដល់ទីតាំងកើតហេតុរួចបានប្រគល់សាក​សពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ក្រោយពិនិត្យឃើញថាពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន៕

ចែករំលែកអត្ថបទ