Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ឈប់ការសិក្សា បង្កើតខេត្តថ្មី

ភ្នំពេញ៖ ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ឈប់ការសិក្សាទៅលើគម្រោងបង្កើតខេត្តថ្មីនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «គ្រូបង្រៀន ៥ តុលា» នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ នៅវិទ្យាស្ថានជាតិអប់រំ។

ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលការសិក្សាបង្កើតថ្មីនេះហើយ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញសេចក្តីជូនដំណឹងមួយទៅសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ពីការបញ្ឈប់គម្រោងសិក្សាបង្កើតខេត្តថ្មីនេះផងដែរ៕