សន្តិសុខ​សង្គម

បុរសម្នាក់(ត)ខ្សែភ្លេីងឆក់ត្រី​ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ស្វាយរៀង​ ៖​ គួរឲ្យសង្វេកបុរសម្នាក់បានស្លាប់បាត់បង់​ជីវិត​ នៅក្នុងទឹកស្រែ​ យ៉ាងអាណោចអធម៌​ ខណៈ​ ដែលរូបគាត់(ត)ខ្សែភ្លេីងឆក់ត្រី​ ភ្លាត់ស្នៀតឆក់ខ្លួនឯង ៖​ ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីង​កាលពីវេលាម៉ោងប្រហែល០១រសៀលថ្ងៃទី​១៤ខែវិច្ឆិកាឆ្នាំ២០២២​ នៅភូមិពោនកក​ ឃុំឈេីទាល​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​ ។

សពបុរសរងគ្រោះមានឈ្នោះ​ កែវ​ សំណាង​ ភេទប្រុស​ អាយុ៣៧ឆ្នាំមានទីលំនៅក្បែកន្លែងកេីតហេតុ​ ភូមិពោនកក​ ឃុំឈេីទាល​ ស្រុកស្វាយជ្រំ​ ខេត្ត​ស្វាយរៀង​ ។

បេីយោងតាមប្រភព​ ព័ត៌មានពីប្រជាពលរដ្ឋនៅក្បែកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅ​ថ្ងៃ​កេីតហេតុវេលាម៉ោងប្រហែល០៩ព្រឹក​ជនរងគ្រោះបាន(ត)ខ្សែភ្លេីងដេីម្បីឆក់ត្រី​រហូតដល់ម៉ោងប្រហែល០១រសៀលនៅថ្ងៃដដែល​ ​ជាអកុសល​ ភ្លាត់ស្នៀត​ ក៏ឆក់ខ្លួន​ឯង​បណ្ដាលឲ្យស្លាប់តែម្ដង​ ។
ប្រភពបន្តថា​ បន្ទាប់ពីឆក់ភ្លាមៗបងប្អូនប្រជាពលរដ្ឋនៅក្បែនោះបានរត់ទៅមេីល​និងបានជួយលេីកឡេីងជួយសង្គ្រោះបឋម​តែជនរងគ្រោះបានស្លាប់បាត់ទៅហេីយ​ ។
ប្រភពដដែលបន្តទៀតថា​ ភ្លាមនោះបងប្អូននិងក្រុមគ្រួសារជនរងគ្រោះបានយកជនរង​គ្រោះទៅកម្កល់នៅផ្ទះហេីយបានរាយការ​ទៅសមត្ថកិច្ចមូលដ្ឋាន​ មកពិនិត្យនៅកន្លែង​កេីតហេតុ​ ។

បន្ទាប់ពីសមត្ថកិច្ចចុះមកពិនិត្យធ្វេីកោសលវិច្ឆ័យនិងកំណត់​ហេតុរួចរាល់​ ក៏បានប្រគល់​សពជនរងគ្រោះអោយក្រុមគ្រួសារនិងសាច់​ញាតិធ្វេីបុណ្យតាមប្រពៃណី​ ៕