សន្តិសុខ​សង្គម

ពលេរដ្ឋថា​ ! លោក​ កែប​ និងលោក​ ថន​ មានខ្នងបង្អែក​ធំ​ ទេីបហ៊ានបេីកល្បែងសុីសង​ ខុស​ច្បាប់​ ជល់មាន់​ និងអាប៉ោងដ៏ធំ​ ភូមិព្រែកទទឹង​ ឃុំឫស្សី​ ស្រុកស្រីសន្ធរ​ បានយ៉ាង​រលួន​ ​លេងឡេីងដុះស្លែ​ តែសមត្ថកិច្ច​និងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប​ព្រោះខ្លាចអំណាច​ មេបនល្បែងទាំងនោះ…

កំពង់ចាម​ ៖​ យោងតាមប្រភព​ច្បាស់ការបាន​ឲ្យដឹងថា​ មាន​ទីតាំង​បនល្បែង​ស៊ីសង​ ខុស​ច្បាប់​ ប្រភេទ​ ជល់មាន់​ និង​ អាប៉ោង​ ដ៏ធំមួយកន្លែង នៅភូមិព្រែកទទឹង ឃុំឫស្សី​ ស្រុកស្រីសន្ធរ​ ខេត្តកំពុងចាម​ អ្នក​បេីកឈ្មោះ​ កែប​និងឈ្មោះ​ ថន​ កំពុងបេីកដំណេីរ​ការ​លេងយ៉ាងគគ្រឹកគគ្រេង​ ពលរដ្ឋថា​ មានខ្នង​បង្អែកធំ​ ទេីបហ៊ានបេីក​ តែអាជ្ញាធរ​មាន​ សមត្ថកិច្ច​ ដែល​ ពាក់ពន្ធ័​ ហាក់សំងំស្ងៀម​មិន​មានវិធាន​ការទប់ស្កាត់ឬបង្ក្រាប​ឡេីយ សង្ស័យត្រូវថ្នាំ​សណ្ដំ​ របស់ម្ចាស់បនល្បែងហេីយទេដឹង​!

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ពលរដ្ឋលេីកឡេីងថា​ រាល់បទល្មេីសផ្សេងៗ​ ដែលកេីតឡេីងដូចជា​ ៖​ ចោរ​ លួច​ ឆក់​ ប្លន់​ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ​អំពីបទល្មេីសល្បែងសុីសង​ខុសច្បាប់នេះឯង​ ។ ល។
ប្រភពបន្តថា​ ទីតាំងសង្វៀនជល់មាន់និងអាប៉ោង​ ខាងលេី​ បេីកលេងជារៀងរាល់ថ្ងៃ​មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន​ កុះករ​ លេងចាញ់ឈ្នះមួយគួរ​ៗ​ រាប់លាន​រៀល​ អ្នកខ្លះអស់លុយ​ អ្នកខ្លះអស់ម៉ូតូ​ ដល់ផ្ទះ​បង្កបញ្ហានៅក្នុងគ្រួសារ​ ។

ដូច្នេះហេីយទេីបប្រជាពលរដ្ឋ​ ទទូចស្នេីរសុំ​ដល់លោក​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និង​ លោក​ ស្នងការនគរបាល​ខេត្ត​កំពង់ចាម​ មេត្តាមានវិធានការទប់ស្កាត់និង​បង្ក្រាប​ បនល្បែងសុីសង​ ខុសច្បាប់ទាំងនេះផងទាន​ ។

ជុំវិញ​ សេចក្ដីរាយការណ៍ពាក់ពន្ធ័និងល្បែងសុីសង​ ខុសច្បាប់​ ខាងលេីនេះ​ អង្គភាព​សារព័ត៌មាន​យេីង​បានរាយការណ៍ជួន​លោក​ ស្នងការ​ តាមរយៈតេឡេក្រាម​ ដែរតែលោក​មិនទាន់ឆ្លេីយតប​ ៕

ចែករំលែកអត្ថបទ