Thursday, May 16, 2024
Latest:
ព័ត៌មាន​ជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលឹកអនុស្សាវរីយ៍កាលជាង ៣០ ឆ្នាំមុន

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ២០២១នេះ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបរាប់ពីអតីតកាលរបស់លោកក្នុងកាលៈទេសៈការប្រតិបត្តិការ ការងារ ដោយម៉ូតូកង់បីសម័យមុន ដែលលោកធ្លាប់បានបើក និងបានផ្តល់នូវការចងចាំជាអនុស្សាវរីយ៍ដ៏កម្រមួយសម្រាប់រូបលោក។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មានប្រសាសន៍បន្តថា នៅថ្ងៃនេះលោកបានស្វែងរកម៉ូតូកង់បីដូចគ្នាយកមកដាក់តាំងក្នុងផ្ទះធ្វើឲ្យរូបលោកទទួលបានការចាប់អារម្មណ៍កាលពីជាង៣០ឆ្នាំមុនត្រឡប់មកវិញ ហើយរូបលោកមិនទាន់ហ៊ានបើកវាទេ ដោយសារខានបើកបរយូរពេកហើយ នៅថ្ងៃណាមួយលោកនឹងសាកល្បងបើកបរវាម្តងទៀត៕