Sunday, April 28, 2024
Latest:
​កីឡា

កែវ ណារ៉េត ចេញមុខបកស្រាយពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងការរើសអើងជាតិសាសន៍

ភ្នំពេញ ៖ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ហ្វូតសាលឆ្នាំ២០២០ បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុម Loading FC ចាញ់ក្រោមថ្វីជើងក្រុមមហាហង្ស ៩ទល់នឹង១ ធ្វើឲ្យក្រុមមហាហង្ស បានកៅអី១ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។ ប៉ុន្តែក្នុងការប្រកួតមានការឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក ដោយមានការយល់ច្រលំថាមានការរើសអើងជាតិសាស ។

ក្រោយបញ្ចប់ការប្រកួតក្រុម Loading FC បានបង្ហោះសារក្នុងផេចរបស់ខ្លួនថា ៖ សម្រាប់បញ្ហាដែលបានកើតឡើងពីម្សិលមិញក្រុមទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយភាគីទាំងពីរក៏ព្រមសម្រាប់មូលហេតុបង្ករអោយមានអំពើហិង្សាដោយសារការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងការរើសអើងជាតិសាសន៍របស់ភាគីកីឡាករក្រុមមហាហង្សបានប្រើពាក្យសម្តីជេប្រមាថមកលើកីឡាករ Loading ដែលជាជនជាតិឥស្លាមថា * អាចាមហែងចង់យ៉ាងមិច** ជាមូលហេតុដែលធ្វើអោយទប់គំហឹងមិនបានបង្ករអោយមានហិង្សាកើតឡើងបែបនេះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក កែវ ណារ៉េត ដែលជាសាមីខ្លួនបានចេញមុខបកស្រាយនៅលើហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំបាទឈ្មោះ កែវ ណារ៉េត ជាកីឡាករបាល់ទាត់មហាហង្ស​ ហើយមានបញ្ហា នៅក្នុងការប្រកួតពានរង្វាន់ Cambodia futsal tiger cup 2020 ខ្ញុំសូមបកស្រាយនៅអ្វីដែលគេចោទប្រកាន់មកលេីរូបខ្ញុំបាទដែលថារូបខ្ញុំបាទបាន ជេម៉ែ (កន្ដួយម៉ែអាចាម) ហើយ ថាខ្ញំនឹងបានប្រមាថសាសនាទើបគេវ៉ៃតែខ្ញុំម្នាក់ ខ្ញុំមិនបានជេម៉ែឫក៏ប្រមាថសាសនាទៅអ្នកណាម្នាក់ទេអ្នកណាខ្លះដែលលឺថាខ្ញុំបានជេម៉ែ ឫក៏ប្រមាថសាសនាសូមបង្ហាញភស្តុតាង អោយបានត្រឹមត្រូវ. បញ្ជាក់: ខ្ញុំបាទមិនបានប្រេីពាក្យសម្តី ដូចដែរគេចោទប្រកាន់នោះទេ (សូមបងប្អូនជនរួមជាតិមេត្តាកុំយល់ច្រលំ)។

ក្រោយពីមានការបកស្រាយពីសមាជិកក្រុមរួចមក លោក អុិន សុភិន ដែលជាស្ថាបនិកក្រុមទាត់បាល់មហាហង្ស ក៏បានបកស្រាយក្នុងហ្វេសប៊ុករបស់លោកវិញដែរថា ៖ អត់យល់នៃការសរសេរខុសពីការពិត កីឡាករពាក់ស្លាកលេខ១៦អត់លេងទេឈរនៅខាងក្រៅទីលានហេីយអ្នកដែលបង្កេីតកំហុសគឺ កីឡាកររបស់ Loading FC ពាក់ស្លាកលេខ២៥ ចំពោះកីឡាករ មហាហង្ស ពាក់ស្លាកលេខ៦ កែវ ណារ៉េត ចុះហេតុអ្វី បានសរសេរថា កែវ ណារ៉េត ដៀលថាអោយកីឡាករលេខ១៦ ដែលជាជនជាតិ ខ្មែរ ឥស្លាម នោះទៅវិញ ដោយគំលាតពីគ្នា៣០ម៉ែត្រ ស្ដាប់ លឺដែរ? ហេីយ ពេលនោះ អាញ្ញាកណ្ដាលនៅកៀនកីឡាករ កែវ ណារ៉េត ទៀតបេីណារ៉េតស្រែកដៀលជេរចឹងមែន ម្ល៉េះសមអាញ្ញាកណ្ដាលពិន័យបាត់ទៅហេីយ ចុះហេតុ អីកីឡាករ លេខ១៦ របស់ Loading FC ហក់មកដេញវ៉ៃ ណារ៉េតទៅវិញសុំការបកស្រាយផង Loading FC ការលាបពណ៌នេះខុសប្លែកច្រើនពេក ។

ជាមួយនឹងការប្រកួតដល់ទៅថ្នាក់ជាតិ កីឡាករក្រុមនីមួយៗគួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិន័យឲ្យបានល្អ ក្នុងនាមជាកីឡាករ មិនគួរឈ្លោះប្រកែករហូតឈានដល់វាយតប់គ្នាយ៉ាងអាធិបតេយ្យក្នុងទីលានប្រកួត ដែលនាំជាគំរូអាក្រក់ដ៏កីឡាករដ៏ទៃ និងមិនសមភ្នែកទស្សនិកជន ទស្សនាផ្ទាល់និងតាមការផ្សាយផ្ទាល់ ពិសេសនាំឲ្យអាប់ឱនកិត្តិយសខ្លួននិងក្រុមផងដែរ ព្រោះថាកីឡានាំមកនូវសុខភាព ចំណងមិត្តភាព និងសាមគ្គីភាព ៕

    

ចែករំលែកអត្ថបទ