Wednesday, May 15, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

ស្លាប់ម្នាក់របួសម្នាក់ក្នុងហេតុការណ៍ រថយន្តតូចបុកជាមួយរថយន្តធំពាក់លេខ .ខ.ម

ខេត្តកណ្តាល៖ រថយន្តធំផ្លាកលេខខេមរភូមិន្ទ(ខ.ម)បុកជាមួយរថយន្តតូចម៉ាកម៉ាសស្ដាបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ២៣-២៤ក្នុងភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖មានរថយន្ដ ម៉ាកម៉ាស្ដា ពណ៌ស ពាក់ផ្លាកលេខ ព្រះស៊ីហនុ ២C ៤៥៣៦ អ្នកបើកបរឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៦៥ ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ។ជនរងគ្រោះមានទីលំនៅ ភូមិ១សង្កាត់១ខណ្ឌព្រះសីហនុ ខេត្តព្រះសីហនុអ្នករួមដំណើឈ្មោះស៊ូ ម៉ីនាង ភេទស្រី អាយុ១៨ឆ្នាំ របួសបាក់ជើង។

មន្ត្រីដដែលបានបន្តថា៖ដល់ចំណុចកើតហេតុ រថយន្ដម៉ាស្ដាបានជ្រុលចង្កូតចូលគន្លងផ្លូវ យានម្ខាងទៀត បានបុកចំពីមុខរថយន្ដម៉ាកដេវ៉ូ ពាក់ផ្លាកលេខ ខម០២-៤-២៤០៩ បើកបរដោយឈ្មោះជីម វេងភេទប្រុសអាយុ២៦ឆ្នាំ មាននៅឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺស្គាល់ឈ្មោះតាមអ្នកបើបរដូចគ្នាហើយបានរត់គេចខ្លួន៕