Saturday, April 27, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តមួយគ្រឿង រេចង្កូតទៅបុកបង្គោលភ្លើងរួចធ្លាក់ចូលស្រះ

ខេត្តស្វាយរៀង៖ រថយន្តមួយគ្រឿង បានរេចង្កូត ទៅបុកបង្គោលភ្លើង ហើយធ្លាក់ចូលស្រះ កាលពី រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ទល់មុខវិទ្យាល័យស្វាយរៀង តែសំណាងម្ចាស់រថយន្ត រងរបួសស្រាល។

មុនពេលកើតហេតុ មានបុរសម្នាក់ មិនត្រូវបានស្គាល់ អត្តសញ្ញាណ បានបើករថយន្ត ម៉ាកឡិចស៊ីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AF-៣៩០៣ ក្នុងទិសដៅពីខាងកើត ទៅខាងលិច លើផ្លូវជាតិលេខ១ ស្រាប់តែរេចង្កូត មកខាងស្ដាំដៃ ធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងធ្លាក់ចូលស្រះទឹក បង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថមូលដ្ឋាន មកធ្វើអន្តរាគមន៍ ហៅរថយន្ត មកស្ទួចភ្លាមៗ ដើម្បីកុំអោយស្ទះចរាចរណ៍៕

ចែករំលែកអត្ថបទ