Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់បាត់ខ្លួនពីផ្ទះ៣ថ្ងៃ ដល់ពេលសាច់ញាតិរកឃើញ ស្រាប់តែជនរងគ្រោះស្លាប់ក្នុងរថយន្តរបស់គាត់ ដោយសភាពហើមស្អុយបាត់ទៅហើយ

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥ កែង ផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរំាង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នួន រ៉ាន អាយុ៥១ឆ្នាំ មុខរបរអ្នករត់ តាក់ស៊ី ផ្ទះលេខ១៤០ ផ្លូវលំ ភូមិសាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។
បុរសម្នាក់បានបាត់ខ្លួនពីផ្ទះចំនួន៣ថ្ងៃ ដល់ពេលសាច់ញាតិរកឃើញស្រាប់តែ ជនរងគ្រោះស្លាប់ក្នុងរថយន្តរបស់គាត់ដោយសភាពហើមស្អុយបាត់ទៅហើយ។

ជនរងគ្រោះ ដែលជាអ្នករត់តាក់ស៊ី បានបាត់ខ្លួនចេញពីផ្ទះចំនួន៣ថ្ងៃមកហើយ ហើយក្រុមគ្រួសារក៏ព្យាយាមទំនាក់ទំនង ទូរស័ព្ទទៅជនរងគ្រោះដែរ តែជនរងគ្រោះមិនលើក រហូតព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ទើបអ្នករត់តាក់ស៊ីដូចគ្នា ឃើញរថយន្តជនរងគ្រោះចតចោលនៅចិញ្ចើមផ្លូវ ក៏ចុះទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ ដោយសភាពហើមស្អុយបាត់ទៅហើយ ក៏បង្កភាពភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ទាំងកម្លាំងសមត្ថកិច្ចចុះមកទីតាំងកន្លែងកើតហេតុ។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យ លើសាកសព រួចសរសេរលិខិតប្រគល់សពជនរងគ្រោះឱ្យសាច់ញតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ