សន្តិសុខ​សង្គម

បុរសអ្នកលក់គ្រឿងសំណង់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនតាមដីការតុលាការខេត្តស្វាយរៀង

ស្វាយរៀង​ ៖​ កម្លាំងកងរាជអាវុធហត្ថស្រុក​ស្វាយជ្រំ​ ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការតុលាការ​ ចោទពីបទឆបោក​ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០​ នៅ​ចំណុចភូមិព្រៃរកា​ ឃុំឈើទាល​ ស្រុកស្វាយ​ជ្រំ​ ខេត្តស្វាយ​រៀង​ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន​ឈ្មោះ​ ឈុំ​ ចាប​ ភេទប្រុស​អាយុ២៣ឆ្នាំ​រស់​នៅភូមិព្រៃរកា​ ឃុំឈើទាល​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​។
ចំណែកជនរងគ្រោះឈ្មោះ​ គង់​ ចាន់ធី​ ភេទ​ស្រី​ អាយុ២០ឆ្នាំរស់នៅភូមិព្រៃរកា​ ឃុំឈើ​ទាល​ ស្រុកស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានកម្លាំងកងរាជ​អាវុធហត្ថ​ បញ្ជួនទៅឃុំខ្លួនចាត់ការតាមនិតិវិ​ធីនៃច្បាប់​ ៕