Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

មនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំក្នុងករណីឆ្មក់ឆែកឆេរទីតាំងឃ្លាំងមួយកន្លែងនៅខណ្ឌដង្កោសង្ស័យស្តុកផលិតផលក្លែងក្លាយ


MC ៖ ករណីឆ្មក់ឆែកឆេរឃ្លាំងមួយកន្លែងនៅចំខាងមុខ វិទ្យាល័យ ទួលអំពិល ផ្លូ២១៧ ( ហៅ ផ្លូវចំការដូង ) ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១០ និង៤៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញបានធ្វើការ ឃាត់ខ្លួនមនុស្ស៤នាក់ ( ប្រុស ) ដើម្បីធ្វើការសួរនាំជុំវិញបញ្ហានេះ ដោយឡែកម្ចាស់ទីតាំងគេចខ្លួនបាត់ហើយ។
សមត្ថកិច្ចប្រាប់អោយដឹងថា ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ជា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយសហការជាមួយអាជ្ញាធរខណ្ឌដង្កោ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការផងដែរ ។
លោកឧត្តមសេនីយ៍ទោ ពិត បញ្ជា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ប្រាប់អោយដឹងថា ទីតាំងលួចផលិតម្សៅ ឡេ ក្លែងក្លាយនេះ ត្រូវបានកម្លាំងរបស់លោកតាមស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ។ ជាក់ស្តែងនាប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនមនុស្ស ៤នាក់ ( ប្រុស ) ដើម្បីធ្វើការសួរនាំជុំវិញបញ្ហានេះ ដោយឡែកម្ចាស់ទីតាំងគេចខ្លួនបាត់ហើយ។ ចំពោះសម្ភារៈយ៉ាងច្រើនគគោក ក៏ដូចជា ម៉ាស៊ីនសម្រាប់លាយឡេទាំងអស់ ត្រូវបានបិទសោររក្សាទុកនៅទីតាំងកន្លែងដដែល ដើម្បីរង់ចាំចំណាត់ការពីថ្នាក់លើបន្តទៀត ៕

ចែករំលែកអត្ថបទ