Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ធ្លាប់លួចម្តងញ៉ាម មកលួចក្បាលម៉ាស៊ីនដេរចំនួន២៣គ្រឿងម្តងទៀត ជាប់ខ្នោះរបស់នគរបាលស្រុកអង្គស្នូល

កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចក្បាលម៉ាស៊ីនដេរចំនួន២៣គ្រឿង កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុច ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ហេង ថេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភមិព្រៃបឹង សង្កាត់កន្ទោក
ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
១-ម៉ូតូម៉ាកវី ស៊េរី២០០៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-2421 លេខតួ៣៥៧៦៤៨។
២-ក្បាលម៉ាស៊ីនដេរចំនួន២៣គ្រឿង។
៣-ទូរស័ព្ទViVoពណ៌ខ្មៅ1គ្រឿង។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានថាមានជនសង្ស័យចូលលួចក្បាលម៉ាស៊ីនដេរនៅមណ្ឌលកាត់ដេរទុកចោលមួយកន្លែងស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទើបចុះទៅឃើញជនសង្ស័យកំពុងជិះម៉ូតូចេញហើយឃាត់ទើបរកឃើញក្បាលម៉ាស៊ីនដេរចំនួន២៣គ្រឿង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនចូលលួចក្បាលម៉ាស៊ីនដេរដោយគាស់បង្អួចពីខាងក្រោយចូលទៅលួច បានចំនួន២លើកនៅថ្ងៃទី២២និងថ្ងៃទី២៣ មិថុនា២០២០។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរចាត់ការតាមច្បាប់បន្តទៀត ៕

ចែករំលែកអត្ថបទ