ព័ត៌មាន​ជាតិ

មន្ត្រីនគរបាលនិងកូនស្រី ត្រូវបានបញ្ជួនទៅ​ឲ្យតុលាការចាត់ការបន្ដ ពាក់ព័ន្ធករណី ហិង្សា

 

ភ្នំពេញ៖​ យោងតាមប្រភពពីមន្ដ្រី នគរបាល​ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃ​ទី ០៥ខែមិនា ឆ្នាំ២០២០នេះថា សំណុំរឿង​របស់មន្ត្រីនគរបាល និង កូនស្រី ពាក់ព័ន្ធករណី ហិង្សា បានបញ្ជូនមកកាន់តុលាការ​បន្ដទៀត ដើម្បីឲ្យតំណាងអយ្យការសាក​សួរ និង ចោទប្រកាន់ជាផ្លូវការ ។

សូមជម្រាបថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី០៤ខែមិនា ឆ្នាំ២០២០ បានបញ្ជូនមន្ត្រីនគរបាល និងកូនស្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការចាត់ការបន្ដពាក់ព័ន្ធករណី​ ហឹង្សា​វាយសិស្សសាលាជម្ពូវ័នបណ្តាលឲ្យរង​របួសធ្ងន់ស្រាល៥នាក់ ប្រុស១នាក់។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា បុរសជមន្ដ្រី​នគរបាលមានឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ។ ចំណែកកូនស្រីឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ ថ្នាក់ទី10B សាលាជម្ពូវ័ន ។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា សិស្សប្រើហឹង្សាក្នុងសាលារៀនវាយគ្នាឲ្យរង​របួស៥នាក់ ក្នុងនោះក្មេងប្រុសម្នាក់ និង សិស្សម្នាក់រងរបួសធ្ងន់ឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជា សិស្សរៀនថ្នាក់ទី12G1កំពុងចូលសម្រា កនៅគ្លីនិក ឡាំប៊ុនថន ។

គួររំលឹកថា បុរសម្នាក់ជាមន្ដ្រីនគរបាល​បានចូលទៅប្រើហឹង្សា ចាប់វាយយុវតីជាសិស្សផ្អើលពេញសាលាបង្កឲ្យរង របួស៥នាក់ កាលពីវេលាម៉ោង ០៨ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបានប្រាប់ថា ចំពោះមូល​ហេតុនៃដើមចងដែលកើតហិង្សានេះឡើងដំបូងឡើងកូនស្រីរបស់បុរសជាមន្ដ្រី​នគរ​បាលបានវាយគ្នាជាមួយក្មេងស្រីមួយក្រុមផ្សេង បន្ទាប់ពីដឹងដំណឹងថាមានគេវាយកូនខ្លួនបុរសជាឪពុកក៏បានចូលក្នុងសាលាចាប់វាយសិស្សបណ្ដាលឲ្យរង របួសធ្ងន់ស្រាល​៥នាក់ប្រុស១នាក់ ទើបកម្លាំងនគរបាលជំនាញធ្វើការឃាត់ខ្លួន ដើម្បីកសាងចាត់ការបន្ដតាមនីតិវិធីតែម្ដង ៕

ចែករំលែកអត្ថបទ