Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តភ្លើងសូឡាឆេះផ្ទះមន្ត្រីនគរបាលព្រំ​ដែនម្នាក់ខ្ទេចគ្មានសល់

ព្រះវិហារ៖ ផ្ទុះសេខ្សែភ្លើងសូឡា ខណៈ​ដែលម្ចាស់មិននៅផ្ទះ​ បណ្តាលអោយឆាប​ឆេះសន្ធោសន្ធៅបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មាន​សល់​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង២៥នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចអូរដា ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរ​បាលស្រុកជាំក្សាន្ត​ បានឲ្យដឹងថា បន្ទាប់ពី​ទទួលបានព័ត៌មាន ករណីភ្លើងឆេះផ្ទះនៅ​ចំណុច កើតហេតុខាងលើ លោកបានដឹកនាំកម្លាំង ព្រមជាមួយនឹងរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចេញ ដើម្បីជួយអន្តរាគមន៍បាញ់​ពន្លត់ភ្លាមៗផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយ​សោកស្តាយនោះ គឺបានត្រឹមតែទៅពន្លត់រងើកភ្លើង និងបាញ់ការពារកុំអោយភ្លើងឆេះរាលដាលទៅផ្ទះអ្នកជិតខាងតែប៉ុណ្ណោះ។ ពិព្រោះការទទួលបាននូវព័ត៌មានយឺត ពេកហើយផ្លូវមានចំងាយឆ្ងាយផង ។

លោកអធិការស្រុក បានប្រាប់អោយដឹងទៀត​ថា មូលហេតុដែលបណ្ដាលអោយ​មានអគ្គីភ័យកើតឡើង​ គឺបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងសូឡា ដែលដាក់នៅលើផ្ទះក្នុងបន្ទាប់ ហើយស្របពេលដែលស្ត្រីម្ចាស់ផ្ទះគាត់រវល់ទៅរកទិញម្ហូប នៅសល់តែកូន នៅ​ឯដីខាងមុខផ្ទះ ។ នេះបើតាមព័ត៌មានដែលសមត្ថកិច្ចទទួលបានពីម្ចាស់ផ្ទះដែលមាន​ឈ្មោះ ហុង វីរៈ មុខរបរនគរបាលព្រំដែនគោកវរៈ៧៩៣ ។

លោកអធិការបានបញ្ជាក់ថា​ ចំពោះសម្ភារៈខូចខាតរួមមាន៖​ ផ្ទះមួយខ្នងទំហំ ៧x៩ម៉ែត្រ, ប្រាក់ដុល្លារ ២ពាន់ដុល្លារ,គ្រែចំនួន3, តុទឹក​តែ ១, សូឡា២ឈុត,ទូរទស្សន៍មួយគ្រឿង,​កាំភ្លើង១ដើម, គ្រាប់ចំនួន១២០ គ្រាប់,ម៉ាស៊ីន​ភ្លើងមួយ,ម៉ាស៊ីនបាញ់ខ្យល់មួយ,ទូរសព្ទ១​គ្រឿង, កៅអី ៣០, តុបាយ២, វិទ្យុទាក់ទងមួយ រួមនិងរបស់ប្រើប្រាស់មួយចំនួនធំផ្សេង​ទៀត៕