Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ៤នាក់ត្រូវនគរបាលឃាត់ខ្លួន​បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍នភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ពន្ធ័ករណីឆក់ទូរ​សព្ទ័ដៃ​ ជនរងគ្រោះមិនបានសម្រេច​
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី៣ខែកុម្ភៈ​ឆ្នាំ២០២០​ នៅចំណុចខាងជើងផ្សាម៉ាក្រូ ផ្លូវ​១០០៣ ភូមិបាយ៉ាសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ។

សម្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង៤នាក់​ដែលឃាត់ខ្លួនរួមមាន៖១-ឈ្មោះ នូ ដារ៉ូ​ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
២-ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូ​ម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ (មានសារធាតុ​ញៀន) ។
៣-ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ​៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
៤-ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។
-ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិកក្រុមហ៊ុនសំណង់ឯកជន ស្នាក់នៅផ្ទះលេខ៩២០ផ្លូវជាតិ​លេខ​១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា​ សម្ភារៈដកហូតរួមមាន ៖​ ម៉ូតូ​០២គ្រឿង (​ ១-ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ​1GQ-1256 -​២-ម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥​ ស្លាក​លេខភ្នំពេញ1FU-0233​(របស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ