Friday, October 2, 2026
Latest:
សន្តិសុខ​សង្គម

អ្នកស្លាប់កើនឡើងដល់៥នាក់គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤​ ករណីបាក់​រលំអគារនៅខេត្តកែប

ខេត្តកែប៖​ យោងតាមរបាយការណ៍រដ្ឋាបាលខេត្តបានអោយដឹងថាគិតត្រឹមម៉ោង​៥ព្រឹកថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ រួមជាមួយក្រុមការងារចម្រុះ​ និអាជ្ញាធរ​មូល​ដ្ឋាន​ កំពុងតែបន្តសកម្មភាពរុករក​ និងជួយ​សង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរ​បាក់បែក​ នៃការរលំបាក់អាគារកំពស់៧ជាន់នៅខេត្តកែប​ នៅឡេីយ​។​រហូតមកដល់ពេល​នេះ​ ក្រុមការងារជួយយកមនុស្សចេញពីគំនរ​បាក់បែកមានចំនួន២៣នាក់​ស្លាប់០៥​នាក់​(ស្រី០៣នាក់)​ ។

សូមរំលឹកថា​ កាលពីវេលាម៉ោង៤និង១៥នាទី​រសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២០​ មាន​ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់​ករណីរលំ​បាក់អគារកំពុងសាងសង់កំពស់៧ជាន់នៅជិត​វត្តសមាធិ​ ស្ថិតក្នុងភូមិកែប​ សង្កាត់កែប​ ក្រុង​កែប​ ខេត្តកែប​ ខណៈក្រុមកម្មករនិងមេការ​បាននាំគ្នាផឹកសុី​ បន្ទាប់ពីបានចាក់បេតុងផ្លង់​សេ​ នៅជាន់ទី៧រួចរាល់​ ហើយ ខណៈដែលកំពុងផឹកសុី​ ស្រាប់តែអគារបាក់ស្រុតមក​សង្កត់លើជាប់មនុស្សប្រុសស្រីជាច្រើននាក់​ភ្លាមៗកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច​ បានបញ្ជួន​ក្រុមជួយសង្គ្រោះទៅជួយសង្គ្រោះផងដែរ៕

ចែករំលែកអត្ថបទ