Monday, October 5, 2026
Latest:
ព័ត៌មាន​ជាតិ

មុខសញ្ញាប្លន់យ៉ាងសកម្មនិងមានដីការចាប់​ខ្លួន៤ករណីត្រូវនគរបាលខេត្ត​ព្រៃវែងក្របួច​បាននៅស្រុកសុីធរកណ្ដាល

ព្រៃវែង៖​ កម្លាំងនគរបាលខេត្តព្រៃវែង​ ចាប់​ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យប្លន់ប្រដាប់អាវុធម្នាក់​ ធ្វើសកម្មភាពប្លន់យ៉ាងសកម្ម​ តាមបណ្ដា​ រាជធានីខេត្ត ស្ទើទូរទាំងប្រទេស។

ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាប្លន់យ៉ាងសកម្មនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ខែ​ធ្នូ​ឆ្នាំ២០១៩​ នៅចំណុចផ្ទះ ពៅ ផារី ភេទស្រីអាយុ៦១ឆ្នាំ​ ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាលខេត្តព្រៃវែង ក្រោមការបញ្ជាពី​លោក​ឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ​នគរបាលខេត្តព្រៃវែង​ ដែលដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរងខេត្ត​ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែល​ជាមុខសញ្ញាប្លន់រូបនេះមានឈ្មោះ ស៊ន់ ស៊្រាងភេទប្រុស អាយុ៤៧ឆ្នាំ​ មានស្រុក​កំណើត​ ​ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុក​សុីធរកណ្ដាលខេត្តព្រៃវែង​ ,​ ទីលំនៅបច្ចុប្បន្នភូមិស្វាយអន្ទរទី១​ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។

នៅចំណុចផ្ទះ ពៅ ផារី ភេទស្រីអាយុ៦១ឆ្នាំនៅភូមិបឹងជ័រ ឃុំព្រៃទឹងស្រុកសុីធរកណ្ដាលខេត្តព្រៃវែង ។

ស្នងការរងខេត្តព្រៃវែង​ លោក ពៅ ជីវី បានអោយដឹងថា ជនសង្ស័យរូបនេះជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស និងក្លែងឯក​សារ​ ព្រមទាំងបទល្មើសផ្សេងៗទៀត​ និងតែង​តែដើរប្លន់លួចរថយន្តនិងម៉ូតូ​ តាមបណ្តាខេត្តនានាទូទាំងប្រទេស។

លោកស្នងការរង​ បានបន្តថា​ រហូតមានដីកា​បង្គាប់អោយចាប់ខ្លួន​ជាច្រើនករណី

–ដីកាទី១​ លេខ០៣/១៩ចុះថ្ងៃទី០៥ខែមករាឆ្នាំ២០១៩ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស៊្រាង  ពីបទលួចមានស្ថានទម្ងន់ទោស​ប្រព្រឹត្តនៅភូមិសត្វពងឃុំសត្វពងស្រុកឈូកខេត្តកំពត ចេញដោយលោក អាំង សុភា​ ចៅក្រម​ស៊េីបសួរសាលាដំបូងខេត្តកំពត។

–ដីកាទី២​បង្គាប់ឲ្យចាប់ខ្លួនលេខ១៥ដបចព្រ/ទ២០១៩ចុះថ្ងៃទី២២ខែមករាឆ្នាំ២០១៩ចេញ​

ដោយលោក សាំង សេរី ចៅក្រមស៊េីបសួរ​សាលាដំបូងខេត្តព្រៃវែង ពីបទប្រើប្រាស់ឯកសារក្លែង។

–ដីកាទី៣​ បង្គាប់ឲចាប់ខ្លួនលេខ១៧០/១៩ចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ឲ្យចាប់ខ្លួន

ឈ្មោះ ស៊ន់ ស៊្រាង ពីបទប្រើប្រាស់ឯកសារក្លែងចេញដោយលោក រស់ បូផាណា​ ​ចៅ​ក្រម​ជំនុំជម្រះសាលាដំបូងខេត្តព្រៃវែង។

–នឹងដីកាទី៤​ បង្គាប់​ឲ្យ​ចាប់​ខ្លួន​ លេខ៤៦២​ដកបចខ​ ចុះថ្ងៃទី១២​ ខែ​ កញ្ញា​ឆ្នាំ២០១៨​ របស់លោក​ ពេជ​ ម៉ារ៉ែនចៅក្រមស៊េីបសួរ​ សាលាដំបូងខេត្តកណ្តាល។

លោកស្នងការរង​ បញ្ជាក់ថា៖ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖​ ម៉ូតូម៉ាក​ ហុងដា​ ​C125ពណ៌ខ្មៅសេរី​ឆ្នាំ​២០២០មួយ​គ្រឿងគ្មានស្លាកលេខ​ និងស្លាកលេខ​ម៉ូតូ​១៦​ស្លាក កញ្ចក់ម៉ូតូចំនួន៥គូរស្នើ​១០ ដុំសោរម៉ូតូ​ចំនួន៤សោលេខ១២ចំនួន១សោរ​លេខ១៤​ចំនួន១,កាំបិតកៃ១, វ៉ាលីពណ៌ខ្មៅ១,វិក័យ​បត្រពេទ្យចំនួន១សន្លឹក ទូរស័ព្ទម៉ាកណូគា​ពណ៌ខ្មៅ១គ្រឿង ។

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន​សមត្ថកិច្ច​ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ