Sunday, October 4, 2026
Latest:
សិល្បៈ​និង​វប្បធម៌

បន្ទាប់ពីនាយចឺមជនដៃដល់ម្នាក់វៃ​ ឲ្យរបួសធ្ងន់​ ស្រាប់តែនាយក្រូចចេញមុខ​បក​ស្រាយ

ភ្នំពេញ៖​ដូច​អ្វីដែលមហាជន​បាន​ទទួល​ជ្រាប​​ហេីយ​ថា​ កាល​ពី​វេលាម៉ោង០៤​និង២០នាទី​រសៀលទី១៨ខែធ្នូឆ្នាំ២០១៩​ម្សិលមិញ​ គីមាន​ព័ត៌មានថា​ នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​យុវជនម្នាក់​ ​ប្រេី​ប្រាស់​អំពី​ហិ​ង្សា​ វា​យបណ្ដាលឲ្យរងរបួសដៃជើង​និងក្បាលបែកដេ៥ថ្នេរ​ ​របួសធ្ងន់ធ្ងរ​។

ហើយបេីតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យដែលបានប្រើហិង្សាដ៏សាហាវឃោឃៅទៅលើ​ នាយ​ ចឺមតារាចំរៀងដោយចោទប្រកាន់ថានាយ​ ចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួនរហូត​កើតជារឿងប្រចណ្ឌ​ ទេីប​ធ្វើ​អោយ​ជនដៃដល់ទ្រាំមិនបាន​ក៏ផ្ទុះ​ជា​កំហឹងបានយក​​កំណាត់ឈើប្រេវែងប្រហែល១ម៉ែត្រមកវាយទៅលើនាយ​ ចឺម​ បណ្ដាលឲ្យ​រង​របួសធ្ងន់និង​បង្កការភ្ញាក់ផ្អើល​តែម្តង​ ព្រម​ទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​អិច​មួយគ្រឿង(ខូចទាំងស្រុង)។

ប្រភពបន្តថា​ ជនសង្ស័យមានឈ្មោះ​ ង៉ែតលីទីភេទប្រុសអាយុ២២ឆ្នាំមុខរបរបុគ្គលិក​ក្រុមហ៊ុនរស់នៅភូមិផ្សារព្រំជើងឃុំស្ទឹងកាច់សាលាក្រៅខេត្តប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។

ទោះជាយ៉ាង​ណា!​ ជុំវិញ​រឿង​រ៉ាវ​ ខាង​លើ​នេះ​ដែរ​ នាយ​ ក្រូច​ តារា​កំប្លែង​ដ៏​ល្បី​ និងត្រូវជា​ពូ​បង្កេីតរបស់​នាយ​ ចឺម​ បានចេញមុខធ្វេីការបកស្រាយនិង​បញ្ជាក់​ថា​ វាពិតជា​មាន​រឿងនេះកេីត​ ឡេីងពិតប្រាកដមែន​ ពេលដែល​នាយ​ ចឺម​ បានទៅចូល​រួម​កម្មវិធី​ខួប​កំណើត​នៅ​ឯខេត្ត​ប៉ៃលិន​ ក៏ត្រូវ​បាន​ជន​សង្ស័យដេញវា​យពេលដែលនាយ​ ចឺម​ កំពុងតែនៅម្នាក់ឯង​ ។​ នាយ​ ក្រូច​ បាន​បន្ត​ទៀត​ថា​ ខណៈ​ពេលដែលនាយ​ ចឺម​ បាន​រត់គេចពីការ​វា​យតប់នោះ​ តារា​ចម្រៀង​រូប​នេះ​ក៏បានរត់ចូល​ទៅហាង​ម៉ាស្សា​មួយកន្លែង​ ហេីយក៏មាន​កាមេរ៉ា​សុវត្ថិភាព​ពេលដែលវា​ យ​ ដំបូងផងដែរ។ដេីម្បី​ឲ្យ​កាន់​តែ​ច្បាស់​ សូម​បងប្អូនស្ដាប់ការ​បកស្រាយ​របស់​ នាយ​ ក្រូច​ ៕

ចែករំលែកអត្ថបទ