Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិ

កម្លាំងនគរបាលខេត្តតាកែវ​ ក្របួចមុខសញ្ញាចោរ​លួចនិងប្លន់បាន២នាក់

ខេត្តតាកែវ ៖ ក្រោយពីបានកំណត់មុខសញ្ញា និងស្រាវជ្រាវយ៉ាងម៉ត់ចត់​ តាមគោល​ការ​ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចំពោះមុខសញ្ញាលួច ឆក់ ប្លន់ក្នុងមូលដ្ឋាន នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង១០និង​៣០នាទីព្រឹកកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីអំពើលួច(ម៉ូតូ)។

សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យដែលឃាត់​ខ្លួនទី០១៖​ មានឈ្មោះ សៀង កុសល ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ (មុខសញ្ញាកាច់សោម៉ូតូ) ឃាត់ខ្លួនខណៈ​ពេលជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុយគីនិច ដើរលក់ដោយគ្មានឯកសារ នៅត្រង់ចំណុច​ភូមិខ្លាគ្រហ៊ឹមឃុំតាភេម ស្រុកត្រាំកក់ ។
ជនសង្ស័យទី២៖​ មានឈ្មោះ​ ឡាយ សុភាព ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិដំណាក់​ហ្លួង ឃុំជំរះពេន ស្រុកសំរោង ឃាត់ខ្លួន​នៅ​ចំណុច​ភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង (មុខសញ្ញាកាច់សោម៉ូតូ) ដែល​មុខសញ្ញាខាងលើមានដីការចាប់ខ្លួនផងដែរពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស​(ប្លន់ប្រដាប់អាវុធ)ប្រព្រឹត្តនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០១ ហើយបានរត់គេចខ្លួនរហូតដល់បច្ចុប្បន្ន ។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញ​បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់ -ទូរស័ព្ទដៃ ០២គ្រឿង -ម៉ូតូ០២គ្រឿង -ផ្លាកលេខម៉ូតូចំនួន ០៣​ផ្លាក​និងសម្ភារមួយចំនួនទៀត ។ បច្ចុប្បន្នជន​សង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ