Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងផលិតគ្រឿងញៀនមួយកន្លែងត្រូវកម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃបង្ក្រាប

ភ្នំពេញ ៖ កម្មករអ្នកធ្វើការងារ ក្នុងរបរផលិតគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងមន្ទីរគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះទៅបង្ក្រាបចាប់ខ្លួន ដល់ទីតាំងផលិតតែម្តង និងម្សៅសម្រាប់ផ្សំធ្វើជាគ្រឿងញៀន សរុបចំនួន៨៩កញ្ចប់ធំ សម្ភារៈមួយចំនួនទៀត កាល ពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះល្វែង បុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ប្រតិបត្តិការណ៍នេះដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ សាន សុទ្ធី នាយរងមន្ទីរ លោកឧត្តមសេនីយ៍ត្រី សារីបុត្រ សត្យា នាយរងមន្ទីរ និងដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយកម្លាំង នគរបាលមូលដ្ឋាន ។

ចំពោះវត្ថុតាងទាំងអស់រួមមាន ម្ស៉ៅក្រាមសចំនួន ៦៩កញ្ចប់ធំល្មម និង២០ដុំធំៗ ដែលបិតស្តុក និងខ្ចប់ដោយសំបកកញ្ចប់តែសង្ស័យជាសារធាតុញៀន ។

ចំណែកជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះឃិន ម៉ាប់ អាយុជ២៥ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ ។

ករណីបង្ក្រាបខាងលើ ត្រូវបានកម្លាំមន្ទីរគ្រឿងញៀន ក្រសួងមហាផ្ទៃបើកប្រតិបត្តិការដោយផ្ទាល់ ឃាត់ខ្លួន ជនសង្ស័យ រួមជាមួយវត្ថុតាង នាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ចំណែក ម្ចាស់ទីតាំងរត់គេចខ្លួនបាត់ ៕

ចែករំលែកអត្ថបទ