Wednesday, May 1, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ក្រុមហ៊ុនដាណាទ្រីរៀបចំសិក្ខាសាលា ចែករំលែកចំណេះដឹង ទៅកាន់តំណាងចែកចាយដើម្បីឈានទៅរកភាពជោគជ័យ

ភ្នំពេញ ៖ ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលា ចែករំលែកចំណេះដឹង ទៅកាន់តំណាងចែកចាយរបស់ខ្លួន ប្រចាំនៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ផ្សារអូឫស្សី និងផ្សារចង្រែលើ ដើម្បីឈានទៅរកភាពជោគជ័យ។

អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ថ្លែងនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង ដល់តំណាងចែកចាយលើមុខជំនួញ របស់ NNP ថា Team នេះប្លែកពី Team រាល់ដង គ្រាន់តែចូលមកគឺពុះកញ្រ្ជោលតែម្តង ដោយសារពួកគាត់ធ្វើបទបង្ហាញទៅកាន់តំណាង ច្បាស់ និងមានការរៀបចំបានយ៉ាងល្អថែមទៀតផង។ ម៉្យាងវិញទៀត ពួកគាត់ទទួលបានសមិទ្ធផលជាច្រើន នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ហើយបងប្អូនខ្លះសុទ្ធសឹងតែជាស្រ្តី មេផ្ទះ ដែលមិនធ្លាប់ធ្វើអ្វីសោះ អ្នកខ្លះធ្លាប់បរាជ័យ មកជាច្រើនដង។

អ្នកស្រី ទ្រី ដាណា អគ្គនាយិកា បន្តថា ការលក់តាមប្រព័ន្ធ អនឡាញ មិនមែនចេះតែលក់នោះទេ ពេលខ្លះគាត់ឃើញគេ បង្ហោះ គេផុស គេសម្តែង ក៏ជឿតាមគេ ពួកគាត់ក៏ដាក់ដើមទុនខុស។ ថ្ងៃនេះខ្ញុំបានទទួលបទពិសោធន៍ ពីពួកគាត់វិញបានច្រើន ដោយសារក្រុមហ៊ុនយើងប្រកាន់គោលជំហរ មិនអោយកុហក បោកប្រាស់ មិនអោយសម្តែង អោយនិយាយអ្វីដែលជាការពិត។

អ្នកស្រី ទ្រី ដាណា បន្ថែមថា នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នឹងរៀបចំកម្មវិធីដ៏កក្រើកមួយ ចែករថយន្ត ដើម្បីលើកទឹកចិត្តដល់ បុគ្គល ឆ្នើម ប្រចាំក្រុមហ៊ុន ដោយមិនចែកតាមខ្សែ ឬចាប់ឆ្នោតនោះទេ គឺចែកជូនតាមសមត្ថភាពពិតៗ ដែលគាត់ខ្លាំងនៅក្នុងក្រុមហ៊ុន តាំងពីការដឹកនាំ តាំងពីការលក់ តាំងពីការចេះគ្រប់គ្រង។ ក្នុងកម្មវិធីនោះដែរ គឺនឹងមានអ្នកចូលរួម រហូតដល់ទៅ៣០០០នាក់ ដោយមិនមានការយកលុយ ពីអ្នកចូលរួម សូម្បី១០០រៀល ខ្មែរ។

ចំណែក លោកស្រី វង្ស វត្តី ដេប៉ូ NNP ប្រចាំខណ្ឌមានជ័យ និងខណ្ឌសែនសុខ បានអោយដឹងដែរថា ពីមុនខ្ញុំរកស៊ីមុខរបរផ្សេង បានក្ស័យធន ស្ទើរតែរបូតអស់ផ្ទះ សូម្បីតែធនាគារ ក៏គេលែងអោយខ្ចី។ ក្រោយមកក៏បានស្គាល់ ក្រុមហ៊ុន NNP ទើបតែរយៈពេលជា១ឆ្នាំប៉ុណ្ណោះ ទទួលបានផ្ទះមួយល្វែង តំលៃជិត៧ម៉ឺនដុល្លារ និងសមិទ្ធផលជាច្រើនទៀត។

រីឯលោកស្រី ហួន សុភាព ដេប៉ូ NNP ផ្សារអូឫស្សី ក៏បានអោយដឹងដែរថា ពីមុនជួលផ្ទះគេនៅ ក្រោយពីបោះទុនវិនិយោគ ជាមួយNNP រយៈពេលតែមួយឆ្នាំ មានផ្ទះនៅផ្ទាល់ខ្លួន ឈប់ជួលផ្ទះគេទៀតហើយ។ NNP បានប្រែក្លាយលោកស្រី ពីស្រ្តីមេផ្ទះធម្មតា មកជាស្រ្តីដ៏អស្ចារ្យ រឹងមាំ ដោយដំបូងឡើយ លោកស្រីបានទិញកញ្ចប់ ត្រឹមតែ២៧ដុល្លារ បានឥវ៉ាតិចតួចណាស់ ប៉ុន្តែលោកបានព្យាយាម សន្សំ លុយទិញម្ហូប លុយចាយប្រចាំថ្ងៃ ទិញផលិតផលបន្ថែម។ ទិញ លក់ យូរៗ ក៏ចេះតែកើនឡើងជាលំដាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

ចែករំលែកអត្ថបទ