Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

លួចកាច់សោរ.ក​ ម៉ូតូមិនបានសម្រេចត្រូវ​នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣​ ចាប់វាយខ្នោះ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូមិនបានសម្រេច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០២ និង២០នាទីរសៀល​ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ​វេងស្រេង​ ចំណុចភូមិដំណាក់ធំ៥ សង្កាត់​ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣​ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមាន​ឈ្មោះ យ៉ុង បញ្ញា ភេទប្រុសអាយុ​២៩​ឆ្នាំមុខ​របរ មិនពិតប្រាកដ ស្នាក់នៅក្នុងបុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
-ចំណែកជនរងគ្រោះមានឈ្មោះ ប៉ែន សុក្រនីនាថ ភេទស្រី អាយុ២០ ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

លោក​ ឯម​ ភារី​ បានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ​ភ្នំពេញ1BW-6596 ចេញពីផ្ទះមកក្រុមហ៊ុន​ដែលជាកន្លែងធ្វើការនៅក្នុងបុរីប៉េងហួត រួចទុកម៉ូតូនៅខាងមុខក្រុមហ៊ុនមុខ​ ស្រាប់តែ​មួយស្ទុះ​ ក្រោយមកក៏មានជនសង្ស័យម្នាក់​ដើរទៅ​វិញទៅមក ហើយក៏បានដើរមកក្បែរម៉ូតូរួចបានធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូភ្លាមៗនោះសន្ដិសុខយាមក្នុងបុរីបានឃើញក៏​ស្រែកឆោឡោធ្វើឲ្យជនសង្ស័យ​ ភយ័​ស្លន់ស្លោរត់គេចខ្លួនតែត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដេញចាប់ឃាត់ខ្លួនបានយកមកធ្វើការសាកសួេតែម្ដង ។
នៅចំពោះមុខ​ សមត្ថកិច្ច​ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្ម​ភាពលួចកាច់សោរ.កម៉ូតូជនរងគ្រោះពិត​ប្រាកដ​មែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់​ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕