Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តគេចពីម៉ូតូទៅបុករបាំងថ្មចែកផ្លូវត្រូវសមត្ថកិច្ចវាស់វែង​យកទៅ​រក្សាទុករងចាំដោះស្រាយ

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្ត​ គេចពីម៉ូតូជ្រុលចង្កូតបុករបាំងថ្ម​ ចែកទ្រូងផ្លូវបាក់មួយកង់​ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ​សំណាងមិនបង្កឲ្យមានអ្នករងរបួស
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រចូលថ្ងៃទី៧ខែតុលាឆ្នាំ២០១៩​ នៅចំណុចមុខ ធនាគារ អេសុីលីដា តាមបណ្ដោយផ្លូវលេខ ២១៧សង្កាត់​ វាលវង់ខណ្ឌ៧មករា​ ។

បើតាមសម្តី​ បុរសជាម្ចាស់រថយន្តបានឲ្យដឹងថា​ មុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងប្រភេទសាំយ៉ុងពណ៌ស​ ស្លាក​លេខ​កណ្តាល2C-2565​ ដឹកអ្នកដំណើរ​ប្រុសស្រីបួននាក់ចេញពីម្តុំព្រែកតាមាក់ បំណងយកអ្នកដំណើរដែលជាភ្ញៀវ​ ទៅដាក់នៅផ្សារដើម(គ)​ដោយធ្វើដំណើរតាមផ្លូវព្រះមុន្នីរ៉េត​ ទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុករបាំងថ្ម​ ពុះចែកទ្រូងផ្លូវបាក់មួយកង់រថយន្តខូចខាតផ្នែកខាងមុខ​យ៉ាងដំណំទៅលេងរួចសំណាងល្អគ្មានអ្នក​រងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ