Wednesday, May 1, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ដក ហូតបានគ្រឿងញៀននិងកាំភ្លើងខ្លីមួយដើម

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនដកហូតថ្នាំញៀនកញ្ចប់តូចនិងកាំភ្លើងខ្លីខ្យល់១ដើម
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលា ម៉ោង០១និង១០នាទីរំលងអាធ្រាត្រចូលថ្ងៃទី ០៥ ខែតុលាឆ្នាំ២០១៩ នៅតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែន សុខ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ០២ នាក់ មាន ៖ ទី១-ឈ្មោះ ហ៊ុយ រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
២-ឈ្មោះ ឆៃ សំអឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ច បន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតគ្រឿងញៀន ០២ថង់តូច និងកាំភ្លើងខ្លីខ្យល់ ០១ដើម កូនកាំបិតចុង ស្រួច១ ។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធី ៕

 

ចែករំលែកអត្ថបទ