Friday, April 26, 2024
Latest:
ទេសចរណ៍

ខេត្តរតនគិរីទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក្នុងពិធី​បុណ្យភ្ជុំបិណ្ឌរយ:ពេល៥ថ្ងៃមានចំនួន​២៣.០៣២នាក់​

ខេត្តរតនគីរី៖​ រយៈពេល​៥ថ្ងៃនៃពិធី បុណ្យភ្ជុំបិណ្ឌចាប់ពី​(២៥-២៩ខែកញ្ញាឆ្នាំ២០១៩)ខេត្តរតនគិរី​ មានភ្ញៀវទេសចរជាតិ​ អន្តរជាតិ​ ចូល​មក​ទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាចំនួន​មាន ២៣.០៣២នាក់​ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២២.​៦៤​៧​នាក់​ និង​ ​ភ្ញៀវអន្តរជាតិមានចំនួន៣៨៥​ ។​បើប្រៀបធៀបឆ្នាំ២០១៨ មានការភ្ញៀវទេសចរសរុបកើនឡើង​ ៤.៣៤%​ ភ្ញៀវជាតិកើនឡើង៤.៣៥%​ ភ្ញៀវអន្តជាតិកើនឡើង​៧.៣៣%​ ​នេះបើយោងតាមរបាយការណ៍ពី​មន្ទីរទេសចរណ៍ខេត្តរតនគិរី​ ។​

លោក​ ង៉ែត​ ពិទូ​ ប្រធាន​ មន្ទីរ​ ទេសចរណ៍​ ខេត្ត​បានឲ្យដឹងថា​ ដោយសារកត្តាសន្តិភាព​ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ ពីខេត្តមួយទៅខេត្តមួយ​ រួមនិងការរៀបចំ​សោ​ភ័ណ្ឌភាព​ទីប្រជុំជន​ និងនៅតាមរមណីយ​ដ្ឋាននានានៅក្នុងខេត្តរបស់ថ្នាក់ដឹកនាំ ធ្វើឲ្យមានភ្ញៀវទេសចរបានមកលេងកម្សាន្តចាប់ពីថ្ងៃទី២៥មកគឺមុនមួយថ្ងៃនៃការឈប់សម្រាកនៃពិធីបុណ្យភ្ជុំនិងក្រោយមួយថ្ងៃនៃការបញ្ចប់​ពិធីបុណ្យក៏នៅមានភ្ញៀវជាបន្តបន្ទាប់ផងដែរដូច្នេះតួរលេខ​ភ្ញៀវនេះគឺខាងមន្ទីរគិត​ត្រឹមរយះពេល៥ថ្ងៃ។​តែបើលើសពីថ្ងៃទី២៩​ទៅគឺរាប់បញ្ជូលជាភ្ញៀវខែវិញ។

លោកថា​ ភ្ញៀវដែលមកទស្សនាកម្សាន្តនៅខេត្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនពួកគាត់បានឈប់សម្រាកនៅខេត្តរតនគិរី និងបន្តដំណើរទៅខេត្តផ្សេងៗទៀត​ ។​ហើយនៅក្នុងខេត្តមានផ្ទះសំណាក់​ សណ្ឋាគារ​ និងអាហារដ្ឋានគ្រប់គ្រាន់សម្រាប់បម្រើសេវាជូនភ្ញៀវ​ ។

គួរគត់សម្គាល់ថាភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅខេត្តភូមិភាគឥសាន្ត ភាគ​ច្រើនគឺពួកគាត់ធ្វើដំណើរទស្សនាជាខ្សែ​ ពោលគឺចេញពីខេត្តមួយទៅខេត្តមួយទៀត​ ដូចជាខេត្តក្រចេះ​ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ ព្រះវិហារ និងខេត្តសៀមរាបជាដើម៕

ចែករំលែកអត្ថបទ