Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិព័ត៌មាន​ទាន់​ហេតុការណ៍

ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា នៃការរៀបចំពិធីបុណ្យអ៊ុំទូកផ្កាចារ ក្រោយថ្ងៃភ្ជំបិណ្ឌក្នុងគោលដៅ ចូលរួមអភិរក្ស ជំនឿសាសនា តាំងពីបុរាណមក

កំពង់ធំ៖ ព្រះចៅអធិការវត្តករណីដើម ហៅវត្តក្តីដើម ព្រះនាមភិក្ខុញាណបញ្ញា សុខ សំបូរ មានសង្ឃដីការថា ការរៀមចំពិធីបុណ្យអ៊ុទូក ក្រោយថ្ងៃភ្ជំបិណ្ឌមួយថ្ងៃ នៅក្នុងស្រុកស្ទោងមុខវត្តករណីដើម ហៅវត្តក្តីដើម មានតាំងពីបុរាណមក ដែលតាមពាក្យតំណាលតៗគ្នាប្រហែលជាង ៤០០ឆ្នាំមកហើយ។ ប៉ុន្តែត្រូវអាក់ខានព្រោះ មានសង្រ្គាម ក្រោយមកសម័យកាលមានសុខសន្តិភាពបានចាប់ផ្តើមធ្វើឡើងវិញជារៀងរាល់ ឆ្នាំបន្តរហូតមក។

ជាមួយគ្នានេះលោក ណែត សារី អភិបាលស្រុកស្ទោង បានលើកឡើងថា ការលេង ប្រណាំងទូកផ្កាចារ នៅក្នុងស្រុកស្ទោង គឺមានរាប់រយឆ្នាំមកហើយ ដែលជាមរករបស់ដូនតា ជាពិសេស គឺប្រពៃណីរបស់ប្រជាពលរដ្ឋដែលរស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង។ ដែលជារៀងរាល់ឆ្នាំ ដែលការអ៊ុទូកនេះ មិនបានចាប់ជាលេខរៀង ឬប្រកួតយកចំណាត់ថ្នាក់ លេខមួយ ឬលេខពីរនោះទេ។ ប៉ុន្តែជាទំនៀមទម្លាប់មួយនៃការបន់ស្រន់សុំសេចក្តីសុខកំឲ្យមាន ជម្ងឺបៀតបៀន។ ក្នុងនោះដែរ កីឡាករទូក និងអ្នករាំក្បាលទូក តែងតែលាបមុខ តែងខ្លួន ជាកំប្លុកកប្លែង ទៅតាមចំណងចំណូលចិត្ត ទៅតាមលក្ខណៈពិសេសនៃទូករបស់ខ្លួន ដែលទូកខ្លះ មានគូស និងគំនូ នៅលើផ្នែកក្បាលទូករៀងៗខ្លួន ឬសរសេរជាអក្សរភាសារចិន ឬភាសារផ្សេងទៀត ដែលបញ្ជាក់ពីការឆ្លងដែនដីមកភ្នាល់យកជ័យលាភីផង។

ក្រុមកីឡាករ បានលើកឡើងថា ភាពសប្បាយរីករបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកស្ទោង ក្រោយថ្ងៃភ្ជុំបិណ្ឌធំ គឺកម្មវិធីបុណ្យអ៊ុទូក មានរយៈពេលបីថ្ងៃ ដែលកន្លែងនេះ គឺជាកន្លែងណាត់ ជួបដ៏សប្បាយរីករាយ របស់ប្រជាពលរដ្ឋទូទាំងស្រុក ជាពិសេគឺជាការចូលរួមអភិរក្ស និងថែរក្សា ទំនៀមទម្លាប់តែម្តង។
ក្រៅពីភាពសប្បាយរីករាយ ការអ៊ុទូកនេះ បាននាំមកនូវសាមគ្គីភាព ការជួបជុំគ្នា ជាពិសេស វាគឺជំនឿ ក៏ដូចជាសកម្មភាពនៃការនាំសេដ្ឋកិច្ច ព្រមទាំងនាំនូវក្តីសុខដល់ប្រជាពលរដ្ឋ ទូទាំងស្រុកស្ទោងផងដែរ។

    

ចែករំលែកអត្ថបទ