Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

ខឹងសុំលុយឪពុកម្ដាយមិនដុតផ្ទះខ្លួនឯងឆេះ​ដល់ផ្ទះអ្នកជិតខាងជាច្រើនខ្នង

ភ្នំពេញ៖​ សង្ស័យញៀនថ្នាំដល់កម្រិតខឹងសុំលុយម៉ែឪមិនបានយកដែកកេះដុតផ្ទះឆេះសន្ធោសន្ធៅ​ រាលដាលដល់ផ្ទះប្រជាពល​រដ្ឋ១០ខ្នង​ផ្សែងទៀត​ និងបានឆេះក្មេងប្រុសអាយុ១១​ឆ្នាំម្នាក់​ស្លាប់ក្នុងអណ្ដាត​ភ្លើង​​យ៉ាង​អាណោចអធម៌​ ចំណែកឪពុក​ម្ដាយភ្លើងឆេះរបួស​ធ្ងន់​ រួចបានស្លាប់បុរសជាឪពុកក្រោយ​​បញ្ជួន​ទៅ​ដល់មន្ទីរពេទ្យ​ កាល់ម៉ែត្រ
​ ហេតុការណ៍គ្រោះអគ្គីភ័យដ៏រន្ធត់​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង​៥០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ក្រុម៦​ ភូមិ​(ឃ)​ សង្កាត់ច្រាំងចំរះ២​ ខណ្ឌឫស្សីកែវ​ ។

ម្ចាស់ផ្ទះរងគ្រោះដែលស្លាប់មានឈ្នោះ លី លិប​ អាយុ៧៦ឆ្នាំនិងកូនប្រុសដែលមាន​សតិ​មិនគ្រប់ស្លាប់នៅក្នុងភ្លើងនោះឈ្មោះ សៃហ៊ូឡោះ​ អាយុ១១ឆ្នាំ និងម្តាយរបួសធ្ងន់ អ្នកទាំងអស់គ្នាស្នាក់នៅកន្លែងកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋ​ នៅ​កន្លែងកើតហេតុ​បាន​ឲ្យដឹងថា​ ​មូលហេតុ​ដែល​បណ្តាលឱ្យឆាបឆេះផ្ទះនោះផ្តើមចេញមកពីកូនប្រុសម្ចាស់ផ្ទះម្នាក់​សង្ស័យញៀនថ្នាំដល់កម្រិតសុំលុយ​ឪពុកម្តាយទិញថ្នាំញៀនជក់មិនបានក៏ឈ្លោះគ្នាឡូឡាផ្អើលពេញភូមិក្រោយមកស្រាប់តែ​មាន​ អគ្គីភ័យកើតឡើងចេញពីផ្ទះកើតហេតុ​ និងឆេះ​រាលដាលដល់ផ្ទះអ្នកជិតខាងតែ​ម្តង។
តាមប្រភពបន្តថា​ ភ្លាមៗអ្នកជិតខាងបាននាំ​គ្នាយកទុយោបាញ់ទឹក​និងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ប៉ុន្តែគេ​មិនអាចជួយបានរហូតឆេះខ្លាំងឡើងនិងបាន​រាយការណ៍សមត្ថកិច្ច​ មូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយ​ អន្តរាគមន៍បាញ់ពន្លត់ឲ្យ​រលត់​ទៅវិញទាំងស្រុងនៅវេលាម៉ោង១២និង៤៥​នាទីរសៀលថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យនេះអាជ្ញាធរមានសមត្ថកិច្ចបានប្រើប្រាសរថយន្តពន្លត់អគ្គីភ័យចំនួន២៧គ្រឿងបាញ់ពន្លត់ដោយរយៈពេលមួយម៉ោង៕