Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

បុរសពិការម្នាក់ធ្លាក់ពីរទេះចូលទឹកស្រះក្រោមខ្ទមស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖​ បុរសពិកាជនជាតិបរទេសម្នាក់វ័យជាង៦០ឆ្នាំរស់នៅម្នាក់ឯងគ្មានទីពឹងបានធ្លាក់​ពីរទេះលង់ទឹកស្រះខាង​ក្រោម​ ខ្ទម​ ស្លាប់យ៉ាង​អាណ្ដោចអធម័ ៖​ ហេតុការណ៍បង្កឲ្យមានការភ្ញាក់​ផ្អើល​នេះបានកើតឡើងកាលពី​វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែមិថុនាឆ្នាំ​២០១៩ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

ជនរគ្រោះដែលស្លាប់ដោយសារលង់ទឹកអ្នក​ភូមិហៅថា​ តាបារាំង អាយុ៦៥ឆ្នាំ ជាជនអា​នាថា រស់នៅក្នុងភូមិកើតហេតុខាងលើ។

បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិ​បានប្រាប់ឲ្យដឹងថា​ ជនរគ្រោះដែលស្លាប់ជាជនពិការស់នៅតែម្នាក់ឯ ដោយអ្នកស្រុកអ្នក​ភូមិជាមួយគ្នាមានចិត្តអាណិតអាសូរព្រោះតែគ្មានប្រព្ធនកូនមើលថែដោយគាត់ចាស់ជរាផង ក៏បានឲ្យអាហារហូបជារៀងរាល់ថ្ងៃជា​ប្រចាំ ខណះពេលនៅថ្ងៃកើតហេតុ អ្នកភូមិក៏បានយកបាយសម្លមកឲ្យគាត់ហូបស្រាប់​តែពេលនោះដោយមិនឃើញគាត់ក៏រកមើលក៏ប្រទះឃើញគាត់ធ្លាក់ពីលើរទេះរុញលង់​ទឹកស្រះស្លាប់បាត់ទៅហើយ។​ក៏បាននាំគ្នាចុះស្រង់មកក្នុងតូបរបស់គាត់វិញ។

ប្រពលរដ្ឋបានបន្តថា​ បុរសរងគ្រោះបានមក​រស់នៅភូមិនេះអស់រយ:ពេលជាងម្ភៃឆ្នាំមក​ហេីយដោយគ្មានប្រពន្ធកូនទេ​ ហេីយកន្លង​មកក៏ធ្លាប់មានអង្គការយកគាត់ទៅចញ្ចឹមដែរតែគាត់បានរត់មករស់នៅទីនេះវិញ​ ដោយដំបូងគាត់ស្នាក់នៅសាលាឆទាន​ តែក្រោយមកតូបដែលគាត់ស្នាក់នៅរាល់ថ្ងៃនេះគឺតូបប្រពលរដ្ឋលក់ដូរហេីយទុកចោលទេីបអ្នក​ភូមិសម្រេចអោយគាត់មកស្នាក់នៅទីនេះតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយបានធ្វើកោ​សល្យវិច័យនិងកំណត់ហេតុរួចប្រគល់ឲ្យអ្នកភូមិធ្វើបុណ្យអោយគាត់តាមប្រពៃណី​៕

ចែករំលែកអត្ថបទ