Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យពីរនាក់ជាមួយសារធាតុញៀន៤ថង់តូចជាមុខសញ្ញាចែកចាយគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនភ្លាមៗយកទៅសួរនាំ ករណីពាក់ពន្ធ័ការចែកចាយសារធាតុញៀន ការឃាត់ខ្លួននេះធ្វើឡើងនៅទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០១:០០នាទីរសៀល នៅត្រង់ចំណុចក្នុងការដ្ឋានបុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនសង្ស័យចំនួនទី១មានឈ្មោះ គៀន វាសនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកគូនកម្នាក់ទៀតមានឈ្មោះ ផៃភាក់ រក្សា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មីដូចគ្នា ។

វត្ថុតាងដកហូតមាន ក្រាមពណ៌សថ្លាចំនួន០៤ចង់តូច រួមនឹងសម្ភារៈសំរាប់សេពថ្នាំញៀនមួយចំនួនទៀត។

ចែករំលែកអត្ថបទ