Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ជំលោះរវាងប្រធានគណនេយ្យ​ និង​ បុគ្គលិក​នៅ​កាស៊ីណូ​Queencoត្រូវបាន​បញ្ចប់​

ព្រះសីហនុ​៖​ បន្ទាប់ពី​មានការយកចិត្តទុកដាក់ពី​លោក ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដើម្បីរកយុត្តិធម៌អោយភាគីជំលោះរវាង​លោក​ ថាន​ ដារិន​ ប្រធានគណនេយ្យ​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ បុគ្គលិក​ គណនេយ្យ​ កាស៊ីណូ​ Queenco នៅរសៀលថ្ងៃទី​ ០២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ សមត្ថកិច្ច​ផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានកោះហៅ​ លោក​ ថាន​ ដារិន​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ មកសម្របសម្រួលគ្នា​ ដោយអោយលោក​ អ៊ុង​ កែវសុវណ្ណ​ សុំទោសលោក​ ថាន​ ដារិន​ អំពីកំហុសឆ្គងរបស់ខ្លួន​ និង​ បានអោយលោក​ ថាន​ ដារិន​ប្រធានគណនេយ្យ​កាស៊ីណូ​ ធ្វើការសុំទោស​លោកស្រី​ម្ដាយរបស់​ អ៊ុង​ កែវសុវណ្ណ​ ដែលលោក​ ថាន​ ដារិន​ ដែល បានជេរប្រមាថ​ ។​​ បន្ទាប់មកភាគីទាំងពីរបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចទុកជាភស្តុតាងហើយបានសន្យាឈប់ប្ដឹងផ្ដល់គ្នា​ចាប់ពីថ្ងៃនេះតទៅ​ ។​
លោក​ ថាន​ ដារិន​ និង​ លោក​ កែវ​ អ៊ុង​ កែវសុវណ្ណ​ បានទទួលស្គាល់កំហុសរៀងៗខ្លួនហើយសន្យាឈប់បង្ករបញ្ហា៕