Wednesday, January 15, 2025
Latest:

លោក​ជួប​វុត្ថា​មាន​បទ​ពិសោធន៍​តិច​ក្នុង​កីឡា​ទទួល​បាន​ផ្លែ​ផ្កា​ពេញ​ចិត្ត​ជា​អ្នក​រៀប​ចំ​​

លោក​ជួប​វុត្ថា​គឺ​ជា​អ្នក​អត្ថាធិប្បាយ​ដ៍​មាន​ប្រ​ជា​ប្រិយ៍​និង​ទាក់​ទាញ​ដែល​មាន​រហ័ស្ស​នាម​MC​VUTHA​នៅ​សង្វៀន​លំដាប់​ពិភលោក​ម៉ាស់​ហ្វៃ​ខេមបូឌា​របស់​ទូរទស្សន៍​ថោន​រៀង​រាល់​ល្ងាច​ថ្ងៃ​អាទិត្យ​។​ក្រៅ​ពី​ការ​ងារ​នេះ​លោក​ MC​VUTHA​​ជា​អ្នក​ផ្គូ​ផ្គង​សមាស​ភាព​អ្នក​ប្រ​ដាល់​ត្រួត​ពិនិត្យ​កីឡាករ​និង​តាម​ដាន​ប្រ​វត្តិ​ប្រ​កួត​ស្រង់​ទិន្នន័យ​ដើម្បី​រៀប​ចំ​ឡើង​ប្រ​កួត​ឲ្យ​មាន​តម្លាភាព​និង​គុណ​ភាព​សមត្ថភាព​។​ការងារ​ដ៍​សកម្ម​របស់​និង​ពោល​ពេញ​ទៅ​ដោយ​ចំណង់​ចំណូល​ចិត្ត​របស់​លោក​MC​VUTHA ​ក្នុង​ការ​ទំនាក់​ទំនង​កីឡាករ​នាំ​ឲ្យ​លោក​ឲ្យ​មាន​ការ​យល់​ដឹង​ព្រម​ទាំង​សមត្ថភាព​ខ្ពស់​អាច​កំណត់​សំគាល់​បាន​នូវ​សមត្ថភាព​ប្រហាក់​ប្រហែល​របស់​កីឡាករ​ធ្វើ​ឲ្យ​លោក​ជួប​វុត្ថា​ បាន​ធ្វើ​ខ្លួន​រហូត​ក្លាយ​ជាអ្នក​ផលិតករ​កម្មវិធី​TV​ដ៍​ពេញ​និយម​ជា​មួយ​ដៃ​គូ​វ័យ​ក្មេង​ដែល​អត្ថាធិប្បាយ​ជា​ភាសា​អង់​គ្លេស​ម្នាក់​ទៀត​គឺ​កញ្ញា​ពិធី​ការិនី​vicKy​ក្នុង​ភាព​លេច​ធ្លោ​។​

ក្នុង​បទ​ពិសោធ​ត្រឹម​មួយ​ឆ្នាំ​ក្នុង​សកម្មភាព​រៀប​ចំ​ការ​ប្រកួត​លោក​MC​VUTHA​បាន​ធ្វើ​ឲ្យ​មហា​ជន​ភាគ​ច្រើន​ស្គាល់​ច្បាស់​ជា​ពិធីករ​ដែល​មាន​វោហាស័ព្ទ​រាក់​ទាក់​សម្លេង​ពិរោះ​លក្ខណៈ​ទន់​ភ្លន់​ក្នុង​កម្ម​វីធិ​ប្រ​ដាល់​គុន​ខ្មែរ​ប្រចាប់​បញ្ចូល​កម្ម​វិធី​MasFight Cam bodia នៅ​កម្ពុជា​លើ​សង្វៀន​ថោន​តែ​មួយ​កត់​នា​រាល់​យប់​ថ្ងៃ​អាទិត្យ​។​​ ប្រភព​ជា​ច្រើន​ក៍​ចង់​ដឹង​ថា​តើ​លោក​ MC VUTHA ​មាន​ប្រភព​មក​ពី​ណា​និង​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​ម្តេច​ក្នុង​សកម្មភាព​កីឡា​?​

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍​លោក​MC​Vutha​ឲ្យ​ដឹង​ថា​លោក​ជាកូន​អ្នក​កសិករ​ធម្មតា​ដែល​រស់​នៅ​ធ្វើ​ចំការ​របប​ដាំដុះ​មក​ពី​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​គឺ​ជា​កូន​ ជាកូន​ទី២​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​ទាំង​៥​នាក់។​បច្ចុប្បន្ន​លោក​មាន​អាយុ​៣២​ឆ្នាំ​មាន​ភរិយា​និង​កូន​ចំនួន​២​នាក់​រួច​ទៅ​ហើយ​។​លោក​បាន​បញ្ចាប់​ថ្នាក់​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​(បាក់ឌុប)​នៅឆ្នាំ​២០០៦​។​ លោក​បាន​ឡើង​មក​រស់​នៅ​រាជធានី​ភ្នំពេញ​នៅ​ក្នុងឆ្នាំ​២០០៧​រស់​នៅ​ជាមួយ​ម្ដាយមីង​នៅ​ក្នុង​បន្ទប់​តូច​ល្មម​មួយ​ដើម្បី​បាំង​ខ្យល់​បាំងភ្លៀង​ក្នុង​លក្ខណៈ​កំសត់​និង​ក្រី​ក្រ​លំបាក​ទៅ​តាម​ជីវភាព​ជាក់​ស្តែង​របស់​ក្រុម​គ្រួសារ​របស់​លោក។​ទោះ​ជា​យ៉ាង​ណា​សេចក្តី​ព្យាយាម​របស់​លោក​ជា​ការ​តស៊ូ​ប្រឹង​ប្រែង​ក្នុង​ជី​វិត​បាន​ជួយ​ឲ្យ​លោក​ជួប​វុត្ថា​បំពេញ​ក្ដីស្រមៃ​របស់​លោក​ដើម្បី​បាន​ចូល​សិក្សា​នៅ​សកល​វិទ្យា​ល័យ​បាន​ដល់​ត្រើយ​​។

លោក​ MC​VUTHA​និយាយ​ថា​៖​ខ្ញុំ​កំសត់​ខ្លាំង​ទើប​បញ្ចប់​បរិញ្ញា​បត្រ​ធានាគារ​​និង​ហិរញ្ញវត្ថុ​ព្រម​ទាំង​អាច​និយាយ​ឬ​ប្រើ​ប្រាស់​ភាសា​អង្គ​គ្លេស​បាន​ល្អ​។​បន្ទាប់​មក​ខ្ញុំ​បាន​ការងារ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៩​ជា​ពិធីករ​នៅ​វិទ្យុ​VOY​បន្ទាប់​មក​ក៍​ធ្វើកា​នៅវិទ្យុជា​ច្រើន​ទៀតជា​ច្រើន​។​ចេញ​ពី​វិស័យ​ជា​ពិធីករ​វិទ្យុ​នៅ​ក្នុង​កំឡុង​ឆ្នាំ២០១៤​ក៍​ទៅ​ធ្វើ​ជា អ្នក​គ្រប់គ្រង​នៅ​សណ្ឋាគារ​រីហ្គាល់​បាន​រយៈ​មួយ​ឆ្នាំ​។​ពេល​ធ្វើ​អ្នក​គ្រប់​គ្រង់​នៅ​សណ្ឋាគារ​បាន​មួយ​ឆ្នាំ​ខ្ញុំ​ក៍​ឈប់​ហើយ​ក៍​ត្រឡប់​មក​ធ្វើ​ជា​ពិធីករ​នៅវិទ្យុ​៨៨​​របស់​ប៉ុស្តិ៍​លេខ៣​ ហើយ​ក៍​បាន​មាន​ឱកាស​ចូល​ធ្វើ​ជាអ្នក​និយាយ​កម្មវិធី​ប្រដាល់​អន្តរជាតិ​របស់​ទូរទ្សន៍​ប៉ុស្តិ៍​លេខ៣​ក្នុង​កម្ម​វិធី​បន្ត​ផ្ទាល់​ប្រដាល់​ពី​ប្រទេស​ថៃ​។​ប្រវត្តិ​ការ​ងារ​ចុង​ក្រោយ​មក​ដល់​បច្ចុប្បន្ន​ខ្ញុំ​ជា​មក​ផលិត​កម្ម​វិធី​វិទ្យុ​និង​ទូរទស្សន៍​ថោង​ដំបូង​នៅ​ឆ្នាំ​២០១៨​ជា​អ្នក​និយាយ​វិទ្យុ​បន្ត​បន្ទាប់​មាន​កម្ម​វិធី​ប្រ​ដាល់​ខ្ញុំ​បាន​ក្លាយ​ជា​ពិធីករ​និង​អ្នក​រៀប​ចំ​ផលិត​កម្ម​វិធី​មួយ​ផង​ដែរ​បើ​គិត​ទៅ​មួយ​ឆ្នាំ​ហើយ​។

នៅ​ក្នុង​បទ​ពិសោធន៍​ខ្ចី​ក្នុង​កីឡា​ក្នុង​រយៈ​ខ្លី​ប៉ុន្តែ​ជា​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ងារ​នេះ​ខ្លាំង​ណាស់​លោក​ជួប​វុត្ថា​បាន​ចុះ​ផ្ទាល់​ផ្សារ​ភ្ជាប់​ជា​មួយ​ក្លិប​ប្រ​ដាល់​មួយ​ចំនួន​ជា​មួយ​គ្រូ​បង្វឹក​វ័យ​ក្មេងៗ​ជា​ច្រើន​និង​កីឡាករ​​ដើម្បី​ស្វែង​យល់​ពី​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​ហ្វឹក​ហាត់​និង​ឡើង​ប្រ​កួត​។​ជា​មួយ​គ្នា​នោះ​លោក​បាន​ស្គាល់​ពី​សមាស​ភាព​សមត្ថភាព​កីឡាករ​គ្រប់​ប្រភេទ​ទម្ងន់​។​លោក​MC​VUTHA​និយាយ​ថា​កីឡាករ​ខ្លះ​ល្បី​ឈ្មោះ​មិន​សូវ​ហាត់​ប្រ​កួត​មិន​សូវ​បាន​ល្អ​ប៉ុន្តែ​ប្រភេទ​ទម្ងន់​ស្រាល​ត្រឹម​៥៤​ឡើង​ទៅ​៦៣,៥​គីឡូក្រាម​គឺ​សម្បូរ​ល្អៗ​ច្រើន​ណាស់​ហើយ​ការ​ប្រ​កួត​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ផង​ដែរ​។​ ។លោក​MC​VUTHA ​បន្តថា​សង្វៀន​ថោន​រៀប​ចំ​កម្ម​វិធី​ក្រោយ​គេ​ប៉ុន្តែ​មាន​ប្រជា​ប្រិយ៍​ភាព​ខ្លាំង​និង​ទាក់​ទាញ​មហា​ជន​​​ ពិសេស​កីឡាករ​ភាគ​ច្រើន​ចង់​មក​ប្រ​កួត​ដោយ​យើង​ពង្រឹង​ពី​ភាព​យុត្តិធម៌​ក្នុង​ការ​ផ្តល់​ពិន្ទុ​យើង​ផ្តល់​តម្លៃ​ខ្លួន​សមរម្យ​និង​មាន​រូប​មន្ត​ប្រ​កួត​ល្អ​ដែល​ច្របាច់​បញ្ចូល​រវាង​គុន​ខ្មែរ​និង​ម៉ាហ្វៃ​។​

ទាក់​ទង​ទៅ​នឹង​សំណួរ​ថា​៖​តើ​គោល​បំណង​ទស្សនៈ​វិស័យ​របស់​លោក​ក្នុង​សកម្មភាព​ការ​ងារ​កីឡា​មួយ​រយៈ​នេះ​មាន​ដូច​ម្តេច?​លោក​ជួប​វុត្ថា​បញ្ចាក់​ថា​​«​ខ្ញុំ​ពេញ​ចិត្ត​ក្នុង​ការងារ​រៀប​ចំ​កីឡា​នេះ​ខ្លាំង​ណាស់​ក្នុង​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​រៀប​ចំ​ការ​ប្រ​កួត​ជា​លក្ខណ​អន្តរជាតិ​ធំៗ​ពី​ព្រោះ​ខ្ញុំ​សិក្សា​បន្ថែម​ពី​បច្ចេក​ទេស​នៃ​ការ​រៀប​ចំ​គឺ​យល់​ដឹង​ពី​អ្វី​ដែល​ការ​រៀប​ចំ​ទៅ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ល្អ​»​។​យ៉ាង​ណា​ក៍​ដោយ​លោក​ជួប​វុត្ថា​បាន​ទម្លាយ​ពី​ការងារ​នេះ​ថា​​គ្រូ​បង្វឹក​វ័យ​ក្មេង​ដែល​មាន​ប្រភព​ចេញ​ពី​កីឡាករ​មាន​ជំនាញ​ល្អ​ក្នុង​ការ​ទំនាក់​ទំនង​ឬ​ផ្កូ​ផ្គង​ហើយ​លោក​ពូ​លោក​អ៊ំ​ជា​គ្រូ​បង្វឹក​ជើង​ចាស់​យើង​នៅ​តែ​ចាត់​ទុក​គាត់​ជា​ចាស់​ទុំ​ក្នុង​ការ​ផ្តល់​យោ​បល់​។​លោក​បញ្ជាក់​ថា​៖​«​ខ្ញុំ​ចង់​រៀប​ចំ​ជា​ព្រឹត្តិការណ៍​កីឡា​ជា​លក្ខណៈ​​លំដាប់​អន្តរជាតិ​ក្នុង​ពេល​អនាគត​ប្រ​សិន​បើ​ស្ថាន​ភាព​ជម្ងឺ​កូវីដ​១៩​ត្រូវ​បាន​វិនាស​អស់​៕​