Monday, October 27, 2025
Latest:
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,០៩០ បណ្ណ ត្រូវ​បាន​ប្រគល់​ជូនប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្ត​កណ្ដាល​
ព័ត៌មាន​ជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,០៩០ បណ្ណ ត្រូវ​បាន​ប្រគល់​ជូនប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្ត​កណ្ដាល​

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជី
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជី

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិធីបើកពានរង្វាន់បាល់ទាត់ «ប៉ូការី​ ស្វេតជើងឯកវិទ្យាល័យ» ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
​កីឡា

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិធីបើកពានរង្វាន់បាល់ទាត់ «ប៉ូការី​ ស្វេតជើងឯកវិទ្យាល័យ» ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប នាឱកាស ខួបលើកទី១៣ នៃព្រះរាជ ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ ទូលបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត នៅតែចងចាំជានិច្ចរាល់ ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបក្ការៈដ៏ធំធេង ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែល ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពដែនដី។ #កអក​ #សសយករាជធានីភ្នំពេញ #សសយក
ព័ត៌មាន​ជាតិ

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប នាឱកាស ខួបលើកទី១៣ នៃព្រះរាជ ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ ទូលបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត នៅតែចងចាំជានិច្ចរាល់ ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបក្ការៈដ៏ធំធេង ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែល ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពដែនដី។ #កអក​ #សសយករាជធានីភ្នំពេញ #សសយក

ព័ត៌មាន​ជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង

—————————- នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី គណៈកម្មការទី៣នៃរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម

Read More
ព័ត៌មាន​ជាតិ

ដីឡូតិ៍លំនៅឋានត្រូវបានប្រគលជូនកងទ័ព នគរបាលជាតិដែលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅភូមិថ្លុកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគមអតីតយុទ្ធជន

————————————— ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៤​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនកងទ័ព នគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅភូមិថ្លុកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់

Read More
ព័ត៌មាន​ជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៩បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរ

————————————— នាថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបចំនួន ២៥៩បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។#កអក​ #មណ្ឌលគិរី​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

Read More
ព័ត៌មាន​ជាតិ

លោក សាយ សំអាល់ ៖​ កីឡាឡើងភ្នំបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា

—————————————— លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំបឋម និងគ្រូបង្វឹកកម្រិត ១-២ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា នៅអគារខេមរានី នាថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២៤។ ជាមួយគ្នានោះ លោកក៏បានលើកឡើងបន្ថែមទៀតថា កីឡាគឺជាបំណែកមួយនៃគុណភាពជីវិតថ្មីរបស់ប្រជាជនកម្ពុជា ហើយស្របទៅតាមគោលបំណងក្នុងការប្រែក្លាយកម្ពុជាទៅជារដ្ឋទំនើប ដែលមានយុទ្ធសាស្រ្តបញ្ចកោណ របស់សម្ដេចមហាបវរធិបតី ហ៊ុន

Read More
ព័ត៌មាន​ជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី ដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃខេត្តនៅតាមតំបន់ឆ្នេរ ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងស្គាល់ពីសក្តានុពលនៃច្រករបៀងសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន។

————————————- ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី៤ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ #ខេត្ត​ព្រះសីហនុ​ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

Read More
ព័ត៌មាន​ជាតិ

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក

—————————————- នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ មានវត្តមានក្នុងកិច្ចប្រជុំផងដែរ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍

Read More
ព័ត៌មាន​ជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ យើងបាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដ៏ត្រឹមត្រូវ ដើម្បីធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា

————————————— ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។ #ខេត្ត​កំពត​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

Read More
ព័ត៌មាន​ជាតិ

សូមអបអរសាទរដល់ ក្រុមប្រឹក្សាខេត្តកែប ទាំង១៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

—————————————- ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃ​ច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ #ក្រុមប្រឹក្សា​ខេត្ត​ #កែប​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

Read More
ព័ត៌មាន​ជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់

————————————— ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិសាស្រ្តឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃ​សុក្រ ទី៧ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាលដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រ និងទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ

Read More
ព័ត៌មាន​ជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន.២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល

—————————————- នាថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២៤ មន្ទីរ ដ.ន.ស.ស. ខេត្តកណ្ដាល រៀបចំពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សរុបចំនួនៈ ២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

Read More