អាណិតណាស់! ក្មេងប្រុសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ និងមនុស្សក្មេងចាស់៩នាក់ទៀតរបួសធ្ងន់និងស្រាល ខណៈរថយន្តបែកកង់ក្រឡាប់ធ្លាក់ផ្លូវ
កំពង់ធំ៖ រថយន្តឡិចស៊ីសមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវគ្រួសក្រហម បែកកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យក្មេងប្រុសអាយុ០៥ឆ្នាំម្នាក់បានស្លាប់គួរឲ្យរន្ធត់ និងមនុស្សចាស់ក្មេងចំនួន០៩នាក់ទៀតរងរបួសធ្ងន់និងស្រាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ខែមិនាឆ្នាំ២០២០ ម្សិលមិញ នៅតាមបណ្តោយផ្លូវក្រាលគ្រួសក្រហមចំណុច សសរ៥០.ពីកំពង់ឆ្នាំងទៅកំពង់ធំ។ យោងតាមរបាយការណ៍របស់សម្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបររថយន្តឡិចស៊ីស រងគ្រោះបានចេញដំណើរពីខេត្តកំពង់ឆ្នាំមកខេត្តកំពង់ធំ.ខណៈមកដល់ចំណុចកើតហេតុ ចៃដន្យរថយន្តរងគ្រោះបានបែកកង់ ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យក្មេងប្រុសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងរីឯ៥នាក់ទៀតរបួសធ្ងន់និងស្រាល ។ សមត្ថកិច្ចបន្តថា ក្មេងប្រុសរងគ្រោះដែលស្លាប់មិនស្គាល់ឈ្មោះទេ..ចំណែកអ្នករបួសទី១/
Read More