Friday, May 9, 2025
Latest:

Month: April 2025

សន្តិសុខ​សង្គម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង

​ —————————————————— នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំពិភាក្សាការងារកែលម្អ និងរៀបចំក្រុង នៅទឺស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នាថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥។ #ការរៀបចំដែនដី #នគរូបនីយកម្ម #ការរៀបចំការប្រើប្រាស់ដី #ការរៀបចំប្លង់គោល #ការរៀបចំក្រុងឡើងវិញ #ការរៀបចំខឿនសេដ្ឋកិច្ច #ការកសាងហេដ្ឋារចនាសម្ព័នទ្រទ្រង់ទីប្រជុំជន #បុរីជនបទ #ភូមិឋានក្សេមក្សាន្ត #កម្ពុជាមាតុភូមិខ្ញុំ

Read More
ព័ត៌មាន​ជាតិ

កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

———————————————— សេវាស្នើសុំវិញ្ញាបនបត្រក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ចំនួន ៥ករណី ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ដែលបានស្នើសុំដោយប្រជាពលរដ្ឋម្ចាស់សំណើដោយផ្ទាល់តាមប្រព័ន្ធអនឡាញជាលើកដំបូង ត្រូវបានអនុវត្តដោយជោគជ័យ។ ថ្ងៃនេះ គឺជាជោគជ័យដ៏ធំធេងមួយដែលក្រសួងសម្រេចបាន លើការអនុវត្តការផ្តល់សេវាសាធារណៈ ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ក្រោយពីបានដាក់ឱ្យអនុវត្តសាកល្បងតាំងខែមេសា ឆ្នាំ២០២៤មក។ ជោគជ័យនេះ បានឆ្លើយតបទៅនឹងអាទិភាពគន្លឹះយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលផង រួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថលផង ក៏ដូចជាចូលរួមសម្រេចបាននូវគោលនយោបាយអាទិភាពរបស់ក្រសួង គឺការផ្តល់ “សេវាគាប់ចិត្ត”។

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង

—————————— នាថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង

Read More